កណ្ដាលៈ កាលពីវេលាម៉ោង ១២និង២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ឃាត់ខ្លួនជនសង្ស័យ ២នាក់ ស្ថិតក្នុងបន្ទប់លេខ២ ផ្ទះសំណាក់ យីហោ សូរិយា ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យចំនួន ០២នាក់ ស្រីម្នាក់ ឃាត់ខ្លួន៖
១/ឈ្មោះ អ៊ិត ម៉ាប់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខរោងចក្រ បច្ចុប្បន្នស្នាក់នៅភូមិវាល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
២/ឈ្មោះ ភា ស្រីណេ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រសព្វថ្ងៃស្នាក់នៅភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្ត
កណ្តាល។
វត្ថុតាងចាប់យកមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន០១កញ្ចប់ធំ។
-ឧបករណ៏ប្រើប្រាស់មួយចំនួនទៀត។
សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលបែកចាន បានទទួលព័ត៌មានពីកម្លាំងមហាជនល្អ ថាមានមុខសញ្ញា កំពុងជួញដូរថ្នាំញៀន ចំណុចកើតហេតុភ្លាមនោះកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញ បានចុះទៅដល់កន្លែងឃើញមុខសញ្ញាទាំង ០២នាក់ កំពុងនៅក្នុងបន្ទប់ជួលលេខ២ ឃើញដូច្នេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាសួរ ។ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ភា ស្រីណេ បានឆ្លើយថា ខ្លួននិងសង្សា ឈ្មោះ អ៊ិត ម៉ាប់ បាននាំគ្នាមកដេកផ្ទះសំណាក់ យីហោ សូរិយា បន្ទប់លេខ២ ក្រោយពីខ្លួននិងសង្សា ចូលបន្ទប់ងូតទឹកហើយ ក៏មានស្នូរគោះទ្វារ ពីក្រៅខ្លួនក៏បានបើកទ្វារបន្ទប់
ឃើញមនុស្សប្រុស ០២នាក់ស្គាល់តែមុខ មិនស្គាល់ឈ្មោះពិតប្រាកដបាន ចូលអង្គុយលេងក្នុងបន្ទប់ខ្ញុំជួល ហើយឃើញមានថ្នាំញៀន០១កញ្ចប់ ធំ និងបានរំលែកចេញដាក់ពីកញ្ចប់តូច រួចហើយបាននាំគ្នាជក់ថ្នាំញៀន ជក់ហើយមនុស្ស ០២នាក់នោះក៏បាន ចេញទៅវិញទុកថ្នាំញៀនឲ្យខ្លួនមួយកញ្ចប់ ហើយខ្លួនធ្លាប់ប្រើប្រាស់ ថ្នាំញៀនបានរយៈពេល៧ខែមកហើយ។ ចំណែកជនសង្ស័យឈ្មោះ អ៊ិត ម៉ាប់ បានសារភាពថា ខ្លួនធ្លាប់ប្រើថ្នាំញៀនបានរយៈពេលជាង០៣ខែហើយ។
ដោយមានបទបញ្ជា ពីឯកឧត្តមស្នងការ នឹងមានការដឹកនាំសម្របសម្រួល ដោយលោកឧត្តមសេនីយ៍ស្នងការរងទទួល ប្រឆាំងបទល្មើស គ្រឿងញៀន និងមានការសម្របសម្រួល ឯកភាពដោយលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល មានការចូលរួមពី ក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាល លោកមេភូមិ នៅចំពោះក្រុមគ្រួសារជនសង្ស័យ សមត្ថកិច្ចឆែកបន្ទប់ជនសង្ស័យឃើញ មានថ្នាំញៀន០១កញ្ចប់ ទុកនៅលើពួកដេកនិងឧបករណ៍ ប្រើប្រាស់ថ្នាំញៀនញៀនមួយចំនួនទៀត។
ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់