ព័ត៌មានជាតិ

ប្រទះឃើញបុរសម្នាក់ ដេកស្លាប់នៅលើអង្រឹង ក្នុងផ្ទះរបស់ខ្លួន ឡើងហើមស្អុយ

ត្បូងឃ្មុំ: នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ និងគ្រូពេទ្យមណ្ឌលសុខភាព បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសពបុរសម្នាក់ ដែលប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ នៅលើអង្រឹងក្នុងផ្ទះតៀមរបស់ខ្លួនឯង ដោយបិទទ្វារចាក់គន្លឹះទាំងខាងមុខនិងក្រោយ ស្ថិតនៅភូមិវាលកណ្ដៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សពមានសភាពហើមធុំក្លិនស្អុយ ។

សពជនរងគ្រោះឈ្មោះ លើ អូន ភេទប្រុស អាយុ៥៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំ កើតហេតុ ។

ជនរងគ្រោះជាមនុស្សរស់នៅម្នាក់ឯង (កំលោះចាស់) មានសតិមិនគ្រប់ ខូចប្រពន្ធ័សរសៃប្រសាទ និងមានជំងឺលើសឈាម ។

តាមការសន្និដ្ឋាន ជនរងគ្រោះបានស្លាប់ ដោយសារសំពាធឈាមឡើងខ្ពស់ បណ្ដាលឲ្យដាច់សរសៃខួរក្បាលស្លាប់ពិតប្រាកដមែន ពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទ័ណ្ឌឡើយ ។

សពត្រូវបានប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់