ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយបុរសម្នាក់បាត់បង់ជីវិត នៅខេត្តព្រៃវែង

ព្រៃវែង: យោងតាមផាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៧និង១០នាទី ចន្លោះគីឡូម៉ែត្រ៦៣-៦៤ លើផ្លូវជាតិលេខ៨ ស្ថិតក្នុងទឹកដីភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

មានរថយន្តមួយគ្រឿងមិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុក៏បានបុកនឹងម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរបញ្ច្រាស់ទិសគ្នាពីលិចទៅកើត ។

ករណីនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានបើករថយន្ត គេចបាត់។

លុះវេលាម៉ោង ១និង៤២នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ដោយបានអនុវត្តតាមបញ្ជាលោក ប៊ូ ប៊ុនហាំង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង តាមរយ:ទូរសព្ទ បានឲកម្លាំងជំនាញការិយាល័យពិនិត្យពិភាគកន្លែងកើតហេតុស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងអធិការនគរបាលស្រុកពារាំង ធ្វើការពិនិត្យសាកសព។

១.អំពីសពដែលមានភិនភាគដូចខាងក្រោម

– មានសម្បុរសណ្ដែកបាយ កម្ពស់ប្រហែល ១,៦៥ម៉ែត្រ សក់រួញ ស្លៀកខោជើងវែងសាច់ក្រណាត់ពណ៌ខ្មៅ ពាក់អាវដៃវែងក្រឡាការ៉ូ ខ្មៅលាយស

-ស្លាកស្នាមរបួស : បែកក្បាលចេញខួរ បាក់ដៃខាងស្តាំ បាក់ភ្លៅខាងឆ្វេង ដាច់រលាត់សាច់មុខ ដើមទ្រូង និងពោះ។

សន្និដ្ឋាន

-យោងតាមការពិនិត្យកន្លែងកើតហេតុ និងយោងតាមការពិនិត្យសាសពឃើញថាសាកសពស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន។ក្រោយពីពិនិត្យសាកសពរួចលោកព្រះរាជអាជ្ញាបញ្ជាឲ្យបូជាសព នៅ ប៉ាឆា ក្នុងវត្តស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង៕

 

មតិយោបល់