ព័ត៌មានជាតិ

កម្លាំង​នគរបាល​ស្រុក​ព្រៃ​នប់ ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ធ្វើសកម្មភាពលួច​រថយន្ត​

​ព្រះ​សីហ​នុៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ និង​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ស្រុក​ព្រៃ​នប់​ រហូត​ដល់​វេលា​ម៉ោង​០១​និង​០០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០៨​ ខែមេសា​ ឆ្នាំ​២០២២​ បាន​ឃាត់​រថយន្ត​១​គ្រឿង​ នៅ​ចំណុច​ភូមិ​អូរ​ចំណារ​ ឃុំ​អូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃ​នប់​ និង​ឃាត់ខ្លួន​យុវជន​ម្នាក់​ជនជាតិ​ខ្មែរ​ មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​សួរនាំ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​០៧​ ខែមេសា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២៣​និង​៥០​នាទី​ មាន​ប្រជាពលរដ្ឋ​រាយការណ៍ ​តាម​រយៈ​ទូរស័ព្ទ​ហត​ឡាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ថា​ ខ្លួន​បាន​បាត់​រថយន្ត​ ១​គ្រឿង​ ម៉ាក​ PRIUS​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AE-2218​ ដែល​បាន​ចត​ទុក​នៅ​មុខ​ផ្ទះ​ នៅ​ចំណុច​ ភូមិ​២​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ សមត្ថកិច្ច​បាន​សហការ​ស្រាវជ្រាវ ​ឈាន​ទៅ​ដល់​ឃាត់ខ្លួន​ជនសង្ស័យ ​និង​រថយន្ត​ខាងលើ​បាន​ផង​ដែរ​ ។​

​ម្ចាស់​រថយន្ត​មានឈ្មោះ​ ឆេ​ង​ គី​ម​ឡេ​ង​ ភេទ​ស្រី​ អាយុ​ ២៩ ​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ លក់ដូរ​ មាន​ទីលំនៅ​ ភូមិ​៣​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​ សម្ភារៈ​បាត់បង់​៖​ -​រថយន្ត​ ១​គ្រឿង​ ម៉ាក​ PRIUS​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AE-2218​ ។​

​ជនសង្ស័យ​ឈ្មោះ​ ស្រ៊ុ​ន​ សុ​ភី​ ភេទ​ប្រុស​ អាយុ​ ១៦ ​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ ភូមិ​២​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​ +​សម្ភារៈ​វត្ថុ​តាង​ចាប់​យក​បាន​៖​ -​រថយន្ត​ ១​គ្រឿង​ ម៉ាក​ PRIUS​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AE-2218​ ។​ -​ម៉ូតូ​ ១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​ សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៨​ ពាក់​ស្លាក​លេខ​តាកែវ​ 1Q-6539​ ។​

​ករណី​ខាងលើ​នេះ​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពុង​សួរនាំ​ ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ ចំនួន​០៣​ដង​ រួច​មក​ហើយ​ ដោយ​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០០​ និង​១០​នាទី​រំលង​អធ្រាត្រ​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ ១​គ្រឿង​ ម៉ាក​ ហុងដា​ឌ្រី​ម​ សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៨​ ពាក់​ស្លាក​លេខ​តាកែវ​ 1Q-6539​ នៅ​ចំណុច​ ក្រោយ​សាលា​ហ៊ុន​សែន​ឃ្លាំង​លើ​ ស្ថិត​ក្នុង​ ភូមិ​១​ សង្កាត់​១​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​បន្ទាប់​មក​ នៅ​ថ្ងៃ​ទី​០៧​ ខែមេសា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដែល​លួច​បាន​ខាងលើ​ ទៅ​ចំណុច​ម្តុំ​ផ្លូវ​សេ​តេ​ ស្ថិត​ក្នុង​ ភូមិ​២​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ រួច​ធ្វើ​សកម្មភាព​លួច​រថយន្ត​ ១​គ្រឿង​ ម៉ាក​ PRIUS​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AE-2218​ ដែល​ចត​ទុក​នៅ​មុខ​ហាង​លក់​អី​វ៉ា​ន់​មួយ​កន្លែង​ រួច​ជិះ​រថយន្ត​នោះ​រត់គេច​ខ្លួន​ ដោយ​បន្សល់​ទុក​ម៉ុ​តូ​នៅ​កន្លែង​កើតហេតុ​ លុះ​ជិះ​រថយន្ត​ដល់​ចំណុច​ ភូមិ​អូរ​ចំណារ​ ឃុំ​អូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​រថយន្ត​បាន​តែ​ម្តង​ ៕

មតិយោបល់