ព័ត៌មានជាតិ

ពីអនុស្ថានីយ៍ទី២(GS SR2-F6) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ…

សៀមរាប: ល្ងាចថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២០ កាលពីវេលាម៉ោង៥និង៥៨នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយ៍ទី២(GS SR2-F6) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្នែកខ្លះនៃសង្កាត់ស្វាយដង្គំ (២)ភូមិវត្តស្វាយ ភូមិត្រពាំងត្រែង ភូមិជន្លង់ ភូមិសាលាកម្រេីក សង្កាត់សាលាកម្រេីក (៣)ភូមិកក្រាញ់ ភូមិស្ពានជ្រាវ ភូមិប្រឡាយ សង្កាត់សៀមរាប (៤)ភូមិខ្នារ ភូមិខ្នារចាស់ ភូមិជ្រាវ ភូមិតាចេក ភូមិបុស្សក្រឡាញ់ ភូមិក្រសាំង សង្កាត់ជ្រាវ (៥)ភូមិគោកត្នោត ភូមិគោកធ្លក ភូមិអូរ ភូមិត្រពាំងទឹម ភូមិច្រេះ ភូមិស្ពានក្អែក ឃុំកណ្តែក និងភូមិគោកស្រុក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

មូលហេតុ ដោយសារ មាន ភ្លៀង លាយជាមួយខ្យល់ បណ្តាលឲ្យរបើកដំបូលស័ង្កសីប៉ើងទៅជាប់ខ្សែបណ្តាញបញ្ជូនតង់ស្យុងមធ្យម 22គីឡូវ៉ុល ស្ថិតនៅម្តុំភូមិត្រពាំងត្រែង សង្កាត់សាលាកម្រើក ក្រុងសៀមរាប.។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអាធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយក្តីអនុ គ្រោះ៕

 

មតិយោបល់