ព័ត៌មានជាតិ

អឺរ៉ុប​ផ្ដល់​ជំ​នួន​៧០០​លាន​អឺរ៉ុ​ដល់ មី​យ៉ាន់​ម៉ា​សម្រាប់​កែទម្រង់​នយោបាយ​

​សហគមន៍​អឺរ៉ុប​បាន​ប្រកាស​ផ្ដល់ ជំនួយ​ជិត​៧០០​លាន​អឺរ៉ូ​ដល់​មី​យ៉ាន់​ម៉ា ក្នុង​រយៈពេល​៧​ឆ្នាំ​ខាង​មុខ​ក្នុង​ការជួយ ដល់​ដំណាក់កាល​ផ្លាស់ប្ដូរ​នយោបាយ ការដឹកនាំ​ឆ្ពោះទៅរក​ប្រជាធិបតេយ្យ ប្រកបដោយ​ប្រសិទ្ធភាព ។​​អឺរ៉ុប​បាន​សម្រេច​ផ្ដល់​ជំនួយ​ដល់ មី​យ៉ាន់​ម៉ា​សរុប​៦៨៨​លាន​អឺរ៉ូ ស្មើ ៩០០​លាន​ដុល្លារ​អាមេរិក​ចាប់ពី​ឆ្នាំ ២០១៤​ដល់​ឆ្នាំ​២០២០ ក្នុង​ការជំរុញ​ឱ្យ មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ សេរី ភាព​សារព័ត៌មាន គោរព​សិទ្ធិមនុស្ស ក៏ ដូច​ជា​ដំណាក់កាល​ផ្លាស់ប្ដូរ​អំណាច ប្រព្រឹត្ដទៅ​ដោយ​សន្ដិភាព ។
​នៅ​ក្នុង​ការប្រកាស​គណៈ​កម្មា​ធិ​ការ អឺរ៉ុប​បាន​បញ្ជាក់ថា ទឹកប្រាក់​ខាងលើ​នឹង ជួយ​ដល់​មី​យ៉ាន់​ម៉ា​អភិវឌ្ឍន៍​ដល់​វិស័យ ឧស្សាហកម្ម​បង្កើន​ការផ្ដល់​របប​អាហា​រូ ប​ត្ថ​ម្ភដល់​ប្រជាពលរដ្ឋ ជំនួយ​វិស័យ អប់រំ កែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋ ក៏ដូចជា​ជំរុញ​ឱ្យមាន​ការគោរព​ច្បាប់​ឱ្យ បាន​ប្រសើរ​នៅក្នុង​ប្រទេស​នេះ ។
​សារព័ត៌មាន AFP បាន​ផ្សព្វផ្សាយ ថា មី​យ៉ាន់​ម៉ា​ជា​ប្រទេ​ស្ថិត​ក្រោមការ គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​យោធា​តាំងពី ឆ្នាំ​១៩៦២ ហើយ​ត្រូវ​សហគមន៍​អន្ដរ ជាតិ​វាយតម្លៃថា​ជា​ប្រទេស​មួយ​ស្ថិត នៅ​ឯកោ ។ ប៉ុន្ដែ​ក្នុង​រយៈពេល​៣​ឆ្នាំ កន្លងមកនេះ មី​យ៉ាន់​ម៉ា​បាន​ផ្លាស់ប្ដូរ​ជា ទ្រង់ទ្រាយ​ធំ ធ្វើ​ឱ្យ​សហគមន៍​អន្ដរជាតិ ស្ងើចសរសើរ​យ៉ាងខ្លាំង ។ ការកែទម្រង់ នោះ​ធ្វើឱ្យ​ប្រទេស​នេះ​រួចផុត​ពី​ការដាក់ ទណ្ឌកម្ម​របស់​សហគម​ន៍​អន្ដរជាតិ និង បង្កើន​ការ​ជំនួយ​វិនិយោគ​ជាច្រើន​ដល់ មី​យ៉ាន់​ម៉ា​ទៀតផង ។
​ការផ្ដល់​ជំនួយ​របស់​សហគមន៍​អឺរ៉ុប ក្រោយពេល​ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ាក់ អូ​បា​ម៉ា ប្រកាស​ពី​ការ ព្រួយបារម្ភ​នៅ​ដំណាក់កាល​ផ្លាស់ប្ដូរ អំណាច​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​អាច​នឹង ដើរ​ថយក្រោយ ពិសេស​គឺ​បញ្ហា​សិទ្ធិ មនុស្ស និង​សេរីភាព​សារព័ត៌មាន​ធ្លាក់ ចុះ បើ​សហគមន៍​អន្ដរជាតិ​មិន​ផ្ដោត ការយកចិត្ដទុកដាក់​ទេនោះ​៕
2014-12-11_100954

មតិយោបល់