ព័ត៌មានជាតិ

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ករណីអំពើលួចម៉ូតូ

ព្រៃវែង:យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ សេង វន្នី ភេទប្រុស អាយុ៣១ឆ្នាំ នៅចំណុចភូមិស្វាយអាត់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលបានប្រព្រឹត្តអំពើលួច(ម៉ូតូ)កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ របស់ឈ្មោះ អ៊ុត យឿន ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិ ដូនយូរ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ។ជនសង្ស័យបានជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅក្រហម គ្មានស្លាកលេខ លេខតួ 027208លេខម៉ាសុីន 0834204 មកច្រូតស្មៅនៅវត្តស្វាយអាត់បានទុកម៉ូតូ ចម្ងាយប្រហែល ២០ម៉ែត្រហេីយចុះច្រូតស្មៅ ត្រូវឈ្មោះ សេង ចន្នី ភេទ ប្រុស អាយុ៣១ឆ្នាំ នៅភូមិស្វាយអាត់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ លួចជិះចេញតាមច្រករបងវត្តស្វាយអាត់ទៅទិសខាងលិចបាត់។ បច្ចុប្បន្ន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជុំនាញ៕

 

មតិយោបល់