ព័ត៌មានជាតិ

ធ្លាយធុងហ្គាសបង្កជាអគ្គិភ័យឆាបឆេះសម្ភារៈមួយចំនួនធំ

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះ អគ្គិភ័យ មួយ ឆាបឆេះ សម្ភារ: ក្នុងផ្ទះ អស់ មួយចំនួន ដោយសារ ផ្ទុក ធ្លាយ ធុង ហ្គាស នៅ ភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពន់ ទី 2 ខណ្ឌមានជ័យ រាជធានី ភ្នំពេញ វេលា ម៉ោង២និង ៥០ នាទី ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០ ។
ម្ចាស់ផ្ទះ មានឈ្មោះ សេង សុភា ភេទ ស្រី អាយុ ៣៤ ឆ្នាំ មុខរបរ លក់ដូរ ។

ករណីនេះ បណ្តាល ឲ្យ ឆេះ ម៉ាស៊ីន ចំ ហ៊ុយ នំ ប៉ាវ ចំនួន ១ គ្រឿង , ឆេះ ម៉ាស៊ីនត្រជាក់ ចំនួន ១ គ្រឿង , ឆេះ ទូរ ទឹក ក ចំនួន ១ គ្រឿង និង ពុំ បណ្តាល ឲ្យ ឆេះ រាលដាល ដល់ផ្ទះ អ្នកជិតខាង និង មិនមាន គ្រោះថ្នាក់ មនុស្ស ដល់ មនុស្ស ឡើយ ។

ក្នុង ហេតុការណ៍ នេះ គេ មាន រថយន្ត ពន្លត់អគ្គីភ័យ របស់ កា រិ យា ល័យ អគ្គិភ័យ រាជធានី ភ្នំពេញ ចំនួន ៤ គ្រឿង ប្រើប្រាស់ ទឹក អស់ ចំនួន ២ រថយន្ត ទើប អាច ពន្លត់ភ្លើង បាន ទាំងស្រុង នៅវេលា ម៉ោង ១និង ១០ នាទី ថៃ្ង ខែ ឆាំ្ន ដដែល៕

 

មតិយោបល់