ព័ត៌មានជាតិ

ជនសង្ស័យបាន ៧នាក់ ត្រូវកម្លាំងជំនាញឃាត់ខ្លួន ករណីជួញដូររក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់

មណ្ឌលគិរី: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក្នុងការទប់ស្កាត់ និងបង្រ្កាបរាល់ករណីប្រើប្រាស់នូវសាធាតុញៀនដោយខុសច្បាប់ក្នុងទូទាំងខេត្តមណ្ឌលគិរី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នាវេលាម៉ោង ២០និង១០នាទីកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី និងមានកាចូលរួមពីលោកចៅសង្កាត់សុខដុម និងជំទប់ទី២ សង្កាត់ស្ពានមានជ័យ មេភូមិឡៅកា និងអនុភូមិចម្ការតែ។ បានធ្វើកាចាប់ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់នូវសារធាតុញៀនបានចំនួន ០២នាក់ នៅចំណុចផ្លូវលំក្បែរភ្នំចាក់សំរាម ស្ថិតនៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម ១. ឈ្មោះ ឃួន ម៉ាលីន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីពិនិត្យទឹកម៉ូត្រវិជ្ជមាន ឆែកឆេរដកហូត វត្ថុតាងរួមមាន៖ សង្ស័យជាសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លា ០១កញ្ចប់តូចម៉ូតូ ០១គ្រឿងម៉ាក YAMAHA SIRIUS (ស៊ឺរួស) ពណ៌ខ្មៅ គ្មាន(ខោអាវ)ដែកកេះ ០៤ដើមកែវជក់ថ្នាំញៀន ចំនួន០៣។

២.ឈ្មោះ ច្រាន វីត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិព្នង មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពូនរែង ឃុំដាក់ដាំ ស្រុកអូររាំងខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន។ ឆែកឆេរដងខ្លួនរកឃើញនិងដកហូតបានទូរស័ព្ទ០១គ្រឿង ម៉ាកចុចពិលពណ៌ក្រហម ក្រោយមកកម្លាំងយើងបានសួរចម្លើយជនសង្ស័យខាងលើ រួចបន្តនីតិវិធី រហូតដល់ វេលាម៉ោង ១៩និង៣០នាទីកម្លាំងយើងបានចុះបង្រ្កាបមុខសញ្ញាគ្រឿងញៀន នៅចំណុចផ្ទះស្នាក់នៅរបស់ឈ្មោះ ឈិន វីរ: ស្ថិតនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ដូចខាងក្រោម ឈ្មោះ ឈិន វីរ: ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន។

និងឆែកឆេរដកហូតវត្ថុតាងរួមមាន ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream (សង់) ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-3751 បន្ទាប់មកយើងបានធ្វើតេស្តទឹកម៉ូត្រជនសង្ស័យប្រើប្រាស់គ្រឿងញៀន ចំនួន០១នាក់ ដូចខាងក្រោម.ឈ្មោះ ភី ភិន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន ។ លុះវេលាម៉ោង ២២និង០០ ថ្ងៃខែឆ្នាំដដែលយើងបានបន្តនីតិវិធី ស្រាវជ្រាវ រហូតដល់ចំណុចផ្ទះឈ្មោះ ស្រ៊ុន ត្រុកស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី យើងបានឃាត់ខ្លួនជនសង្ស័យបទល្មើសគ្រឿងញៀនចំនួន ០២នាក់ ដូចខាងក្រោម.ឈ្មោះ ស្រ៊ុន ត្រុក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិព្នង មុខរបរកសិករ រស់នៅភូមិឡៅកា សង្កាត់សុខដុមលទ្ធផលទឹកម៉ូត្រវិជ្ជមាន ឆែកឆេរដងខ្លួនរកឃើញនិងដកហូតបានសារធាតុសង្ស័យជាសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លា០២កញ្ចប់តូច។

២.ឈ្មោះ ស្រ៊ុន កុក ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិព្នង រស់នៅភូមិឡៅកា សង្កាត់សុខដុម លទ្ធផលទឹកម៉ូត្រវិជ្ជមាន ឆែកឆេរដងខ្លួនរកឃើញនិងដកហូតបាន៖ ទូរស័ព្ទ០១គ្រឿង ម៉ាក Vivo ពណ៌ខ្មៅ ឆែកឆែរផ្ទះឈ្មោះស្រ៊ុន ត្រុក ដកហូតសម្ភារ: វត្ថុតាងរួមមាន .ម៉ូតូ០១គ្រឿង ម៉ាក Wave (ឆ្លាម) ពណ៌ខៀវ គ្មានផ្លាកលេខ.ទូរស័ព្ទ០១គ្រឿង ម៉ាកVivo ពណ៌ខៀវ.ឧបករណ៍ជក់ថ្នាំញៀនមួយចំនួន។

បន្ទាប់មកទៀតកម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន ចំនួន០១នាក់ ដូចខាងក្រោម៖ ឈ្មោះ រឿន រស់ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិព្នង មុខរបរកសិករ រស់នៅភូមិទី១ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី លទ្ធផលទឹកម៉ូត្រវិជ្ជមាន។ ដកហូត ម៉ូតូ០១គ្រឿង ម៉ាក Honda MSX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1U-2476។

ចំពោះករណីនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់