ព័ត៌មានជាតិ

អាសូរណាស់!ករណីរថយន្តបុកក្មេងស្រីអាយុ១២ឆ្នាំជាសិស្សសាលាបណ្តាលអោយស្លាប់ នៅខេត្តសៀមរាប

សៀមរាប : ករណីរឿងគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅថ្ងៃអង្គារ 2 រោចខែមាឃចត្វាស័កព-ស 2566
ត្រូវនឹងថ្ងៃទី 7 ខែកុម្ភ:ឆ្នាំ 2023 វេលាម៉ោង 11 និង 45 នាទីលើផ្លូវជាតិលេខ 6 ចំណុចបង្គោលគីឡូម៉ែត្រលេខ 329 -330ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប រវាងរថយន្តបុកនិងមនុស្សជិះកង់។
មានរថយន្តម៉ាក lexus RX300 ព៌ណទឹកមាសពាក់ស្លាកលេខសៀមរាប2A-6099បើបរដោយជនមិនស្គាល់អត្តសញ្ញាណបើកបរទិសដៅពីលិចទៅកើត។(ក្រោយពេលកើតហេតុបានទុករថយន្តហើយចុះរត់គេចខ្លួនបាត់) បានបុក:
@មនុស្សជិះកង់ឈ្មោះជា ស្រីរ័ត្នភេទស្រីអាយុ 12 ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 3 ជិះកង់ព៌ណទឹកប្រាក់មានទិសដៅពីត្បូងទៅជើង(ឆ្លងផ្លូវ)។
@ករណីនេះបណ្ដាលឲ្យ:ស្លាប់ឈ្មោះជា ស្រីរ័ត្ន
ខូចខាតរថយន្ត01គ្រឿងស្រាលនិងកង់01គ្រឿងធ្ងន់។
មូលហេតុ:មនុស្សជិះកង់ឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន រថយន្តបើកបរក្នុងល្បឿនលឿន។
ក្រោយពេលកើតហេតកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពួក ចុះទៅវាស់កន្លែងកើតហេត ប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី
ប្រមូលវត្ថុតាងមកទុកនៅអង្គភាពដើម្បីបន្តចាត់ការតាមនីតិវិធី។

មតិយោបល់