ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូចខាតខ្ទេចនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នារសៀលថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២១ វេលា ម៉ោ ង៥និង០៥ នាទី នៅចន្លោះ គីឡូម៉ែត្រ លេខ ៤៥- ៤៦ កំណាត់ ផ្លូវ ជាតិ លេខ ៤ ស្ថិត នៅភូមិ មុខខេត្ដ សង្កាត់ រការធំ ក្រុងច្បារមន ខេត្ដកំព ង់ ស្ពឺ មានរថ យន្ដស ណ្ដោងរឺម៉ក ប្រភេទ V1 បានបុ កម៉ូតូ អ្ន ក ដំណេីរជិះ តាមផ្លូវ រួចបុកចូលទៅក្នុងផ្ទះពលរដ្ឋ បាក់របងថ្ម ។
*ក្នុងហេតុការណ៍គ្រោះថ្នាក់បណ្ដាលឱ្យរងរបួស អ្នកជិះម៉ូតូ របួស ធ្ងន់ និងបាក់របងថ្ម ខូចខាត រថយន្ត ដែលធ្វើ ដំណើរ ស្របទិសគ្នា ។

រថយន្ត បង្ក គ្រោះថ្នាក់ ជាប្រភេទ V1 សណ្ដោងរឺម៉ ក មានស្លាក លេខ កំពង់ ស្ពឺ 3A-2041 និងស្លាក លេខ រឺម៉ក កណ្តាល 4A-0038 ។

តាមការបញ្ជាក់ពី សមត្ថកិច្ច នគរបាល ចរាចរណ៍ ដែលបានចុះទៅកាន់ទីតាំង បង្កហេតុ ខាងលេី និងតាមការពិនិត្យ មេីលកាមេរាសុវត្ថិភាពនៅទីនោះ គឺ ៖-រថយន្ត បង្កហេតុ បេីកបរក្នុងទិសដៅពី លិចទៅកេីត ក្នុងល្បឿន លឿន ដោយការល្បឿនលឿន ពេកបម្រុងបុករថយន្ដដែលនៅពីខាងមុខ អ្នកបេីក បានគេចមកខាងស្ដាំដៃ បណ្ដាល ឱ្យ ប៉ះរថយន្ដដែ លបេីកមកទន្ទឹមគ្នា និងជ្រុលទៅបុកម៉ូតូដែល ជិះនៅខាងស្ដាំដៃតែម្ដង រួចហួសទៅបុករបងថ្ម ផ្ទះព លរដ្ឋ តែម្ដង។

ចំណែក អ្នកបើកបរ រថយន្ត បង្ក ត្រូវ បានគេចខ្លួនប ន្ទាប់ពីបាន បង្កគ្រោះ ថ្នាក់ រួច សមត្ថកិច្ច កំពុង តែអន្ដរាគមន៍ ស្រាវជ្រាវ ស្វែងរក ម្ចាស់ ក្រុមហ៊ុន និងអ្នកបើក បរ មកទទួល ខុសត្រូវ និងចាត់ការកសាងសំណុំ រឿ ង បន្ដ ។

បច្ចុប្បន្ន កម្លាំង នគរបាល ចរាចរណ៍ ក្រុង ច្បារមន និងជំនាញ ខេត្ដ បានស្ទួចយកវត្ថុតាងបញ្ជូនមកការិ យាល័យ ចរាចរណ៍ ខេត្ត ដើម្បី ចំណាត់ការ តាមនីតិវិធី៕

 

មតិយោបល់