ព័ត៌មានជាតិ

ទឹកត្រពាំងមួយកន្លែង បានឆក់យកជីវិតក្មេងប្រុស-ស្រី២នាក់ ខណៈទៅតាមឪពុកបង់សំណាញ់

កណ្តាល: នៅថ្ងៃសុក្រ០១កើត ខែជេស្ធ ឆ្នាំជូត ទោសក័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី មានករណីក្មេងប្រុស-ស្រី២នាក់ ទៅតាមឪពុកបង់សំណាញ់ បានលេងទឹក បណ្តាលឲ្យលង់ស្លាប់ទាំងពីរនាក់ នៅចំណុចត្រពាំងអង្គ ស្ថិតក្នុងភូមិតានូ ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តា ។

ក្មេងរងគ្រោះ១-ឈ្មោះ ខុំ វ៉ាន់ ភេទប្រុស អាយុ០៩ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ឪពុកឈ្មោះ ញ៉ សុខុម អាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ ម្ដាយឈ្មោះ នាង ជ្រឿន អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ ២-ឈ្មោះ ធូ ណារី ភេទស្រី អាយុ០៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្តាល ឪពុក ឈ្មោះ ធី ចាន់ធូ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ម្ដាយឈ្មោះ ញ៉ គៀង អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ ។

សភាពរឿងហេតុ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦និង១៤នាទី ឪពុកបង្កើតរបស់ក្មេងរងគ្រោះ បានយកសំណាញ់ទៅបង់ត្រីនៅត្រពាំងអង្គ កូនប្រុសនិងក្មួយស្រីបង្កើត ទៅតាមពេលដល់ត្រពាំងអង្គ ឪពុកបានបង់សំណាញ់នៅខាងជើងត្រពាំងអង្គ មានជម្រៅមួយកាយរបស់អាអ៊ិច កូនប្រុសនិងក្មួយស្រីលេងទឹកនៅខាងត្បូង ។
លុះកំពុងលេងទឹកទាំងពីរនាក់បងប្អូន មិនចេះហែលទឹកផងនោះ ហើយដោយឪពុកមិនចាប់អារម្មណ៍ផង កូនបានស្រែកហៅឪពុកឲ្យជួយ ឪពុកបានលឺក៏ក្រឡេកមើលមកខាងត្បូងឃើញកូន ក៏បានទម្លាក់សំណាញ់ចុះ រត់ទៅជួយកូន ប៉ុន្តែទម្រាំទៅដល់ឪពុកទន់ជើងស្លុតស្មារតី បានឈរមើលហើយស្រែកយំ ឲ្យជួយកូនប្រុសនិងក្មួយស្រីដែលលង់ទឹក បានមួយសន្ទុះក្រោយមក មានប្រជាពលរដ្ឋនៅក្បែរនោះ រត់មកជួយហើយទម្រាំរកឃើញ ប្រហែលជាកន្លះម៉ោងទើបរកឃើញក្មេងរងគ្រោះទាំងពីរនាក់នោះ បានលង់ទឹកស្លាប់បាត់អស់ហើយ ។ ក្រោយមកទើបលោកមេភូមិតានូ បានរាយការណ៍តាមទូរស័ព្ទប្រាប់សមត្ថកិច្ចថា មានក្មេងលង់ទឹកស្លាប់ ។

បន្ទាប់មកសមត្ថកិច្ចជំនាញពិនិត្យហេតុស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ ។ បានធ្វើការពិនិត្យពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ឡើយ ។
ការសន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។ ពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់