ព័ត៌មានជាតិ

កម្លាំងនគរបាល ចាប់ខ្លួនជនត្រូវចោទម្នាក់ ក្នុងបទហិង្សាដោយចេតនា

បាត់ដំបង: នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៩និង១៥នាទី នៅចំណុច ភូមិកញ្ជ្រោង ឃុំបាយដំរាំ ស្រុកបាណន់ខេត្តបាត់ដំបង អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៣៨៤ ត.ព្រ/២០ របស់ចៅក្រមស៊ើបសួរសាលា ដំបូងខេត្តបាត់ដំបង លោក អ៊ី សុវណ្ណ និងតាមបទបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិរបស់លោក វរសេនីយ៍ ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារ ព្រហ្មទណ្ឌ ព្រមទាំងការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ និង លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានបានដឹកនាំកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំង ក្រុមអន្តរាគមន៍ បង្ការបង្ក្រាបនិងកម្លាំងនគរបាលស្រុកបាណន់ បានធ្វើការចាប់ខ្លួនជនត្រូវចោទម្នាក់ ។

ជនតូ្រវចាប់ខ្លួនតាមដីកាឈ្មោះ មិត្ត យក់លៀម ហៅហ្វី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិ-ឃុំកើតហេតុក ដែលត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ចោទប្រកាន់ពីបទហិង្សាដោយចេតនា ប្រព្រឹត្តិនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងនិងផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ។

បច្ចុប្បន្នជនត្រូវចោទខាងលើ ការិយាល័យជំនាញ បានរៀបចំបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់