ព័ត៌មានជាតិ

អាសូរណាស់! ស្ត្រីវ័យ ៦៥ឆ្នាំម្នាក់ មានជំងឺប្រចាំកាយធ្លាក់ចូលអាងទឹកបង្គន់អនាម័យ បណ្ដាលឲ្យលង់ស្លាប់

កំពង់ធំៈ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី២២ ខែកក្កដា ២០២១ វេលាម៉ោង ៤និង០០នាទី ស្ថិតនៅចំណុចភូមិដំរីស្លាប់ ឃុំអណ្តូងពោធិ ស្រុកតាំងគោក មានករណីលង់ទឹក ១លើក បណ្តាលអោយស្លាប់មនុស្សម្នាក់ ។

ជនរងគ្រោះឈ្មោះ មាស ហេង ភេទស្រី អាយុ ៦៥ឆ្នាំ។

មូលហេតុ៖ ជនរងគ្រោះមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ធ្លាក់ចូលអាងទឹកបង្គន់អនាម័យ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់