ព័ត៌មានជាតិ

ក្មេងស្រីស្រស់ស្អាតម្នាក់ លង់ទឹកទន្លេស្លាប់ នៅស្រុកស្អាង

កណ្ដាល: នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង ៦និង៤០នាទីល្ងាច មានករណីក្មេងលង់ទឹកបណ្ដាលឲ្យស្លាប់ នៅណុចទន្លេបាសាក់ (ខាងក្រោយផ្ទះជនរងគ្រោះ) ស្ថិតនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ហ៊ង សុខឈី ភេទស្រី អាយុ ១៣ឆ្នាំ (ស្លាប់) នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៦និង១០នាទីមានឈ្មោះ អ៊ឹង ឡេងជ ភេទស្រី អាយុ ៦០ឆ្នាំ ត្រូវជាជីដូន នឹងឈ្មោះ រ៉ា ភេទប្រុស ត្រូវជាឪពុកមា ឈ្មោះ ងៀប វុត្ថា ភេទប្រុស ត្រូវជាឪពុកមា និងឈ្មោះ ហ៊ង សុខឈី (ជនរងគ្រោះ) បាននាំគ្នាជិះទូកទៅលេងកោះខ្សាច់ទន្លេ ពេលទៅជិតដល់ស្រាប់តែលិចទូក ហើយឈ្មោះ ហ៊ង សុខឈី មិនចេះហែលទឹកបានលង់ទឹកលិចបាត់ ហើយក្រុមគ្រួសារបាននាំគ្នា រាវ រក ប្រហែល ២០នាទីទើបឃើញតែឈ្មោះ ហ៊ង សុខឈី បានស្លាប់បាត់ទៅហើយ បានយកសពមកធ្វើបុណ្យ តាមប្រពៃណីនៅផ្ទះ ជនរងគ្រោះ។

ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍ត្រើយស្លា សហការនិងកម្លាំងជំនាញស្រុកចុះដល់កន្លែងកើតហេតុ តែក្រុមគ្រួសារ សំណូមពរ ថាមិនបាច់ពិនិត្យសពទេ៕

មតិយោបល់