ព័ត៌មានជាតិ

Update៖ តៃកុងម្នាក់ បាត់បង់ជីវិត ខណៈបើករថយន្តដឹកដីធុនធំ១គ្រឿង បានរេចង្កូតធ្លាក់ផ្លូវ ទៅបុកដើមកាស្យា

ព្រះសីហនុ: នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទី មានករណីបុរសម្នាក់ បើករថយន្តដឹកដី១គ្រឿង បុកដើមកាស្យា បណ្ដាលឲ្យស្លាប់តៃកុងឡានម្នាក់ នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីនេះបង្កឡើងដោយរថយន្តម៉ាក ISUZU ពណ៌ស ពាក់ផ្លាកលេខខេមរភូមិន្ទ៣-១៦៥៨ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ លុះបើកបរមកដល់ចំណុចកើតហេតុ ត្រង់ចំណុចផ្លូវកោង បានរេចង្កូតទៅខាងស្តាំដៃធ្លាក់ចិញ្ចើមផ្លូវ ទៅបុកដើមកាស្យា បណ្តាលឲ្យអ្នកបើកបរគាបជាប់ស្លាប់នៅកន្លែងកើតហេតុតែម្តង ។ ជនរងគ្រោះ មិនទាន់បានស្គាល់នូវអត្តសញ្ញាណ នោះឡើយ ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ រកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ជាបណ្តោះអាសន្ន ៕

មតិយោបល់