ព័ត៌មានជាតិ

Update៖ គិតជាប្រាក់ជិត ៤ម៉ឺនដុល្លារ ក្នុងករណីអគ្គិភ័យឆាបឆេះរថយន្តផ្ទុកសម្ភារៈអគ្គិសនី

ភ្នំពេញ: នៅថៃ្ងទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទីរសៀល មានករណីឆេះរថយន្ដ ០១លើកកើតឡើង នៅចំណុចផ្ទះលេខ៣៤អឺ បុរី ស្រេង គង់ ផ្លូវលេខ ២អា កែងផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ម្ចាស់រថយន្ដឈ្មោះ អ៊ួន រាជ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣៤អឺ បុរី ស្រេង គង់ ផ្លូវលេខ២អា កែងផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
– មុខរបរ: លក់គ្រឿងអគ្គិសនី
– មូលហេតុ: ផ្ទុះសេខ្សែភ្លើង
– ខូចខាត: រថយន្ត០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ផ្លាកលេខ ភ្នំពេញ 3E-9020 ចំណុះ ៣,៥តោន និងសម្ភារ:អគ្គិសនីក្នុងរថយន្ដ គិតជាប្រាក់ប្រមាណជិត ៤ម៉ឺនដុល្លារ។
– មនុស្សរបួស: គ្មាន ។
– មនុស្សស្លាប់: គ្មាន ។
– ប្រើប្រាស់រថយន្តសរុប ០៣គ្រឿង រថយន្ដពន្លត់អគ្គិភ័យចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ០២គ្រឿង និងរថយន្ដពន្លត់អគ្គិភ័យចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០១គ្រឿង ស្មើ ១២ម៉ែត្រគូប។
– ពន្លត់ចប់នៅម៉ោង ២និង១៧នាទីរសៀល នាថ្ងៃខែឆ្នាំដដែល៕

មតិយោបល់