ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សត្វគោ៦ក្បាលងាប់យ៉ាងអាណោចអាធ័មមួយរំពេចកណ្តាលវាលស្រែដោយសាររន្ទះបាញ់ខណៈកំពុងស៊ីស្មៅហើយមានភ្លៀងធ្លាក់។ឧបទ្ទវហេតុនេះកើតឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១២និង០០នាទី ស្ថិតត្រង់ចំណុចកោះយ៉ា ក្នុងភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុផ្ទៃមេឃមានពណ៌ខ្មៅលាយឡំនិងខ្យល់បក់រវិចៗមួយសន្ទុះក្រោយមកក៍ស្រាប់តែមេឃធ្លាក់ភ្លៀងរីឯសត្វគោ០៦ក្បាលកំពុងដើរស៊ីស្មៅជាធម្មតាក៏មានរន្ទះបាញ់កើតឡើងត្រូវគោទាំង៦ក្បាលងាប់ភ្លាមៗតែម្តង។
តាមការរៀបរាប់របស់លោកគង់ហុងអាយុ៥៨ឆ្នាំភេទប្រុសជនជាតិខ្មែរមានទីលំនៅភូមិដង្គៀបក្តាមឃុំឈើតុំស្រុកក្រគរខេត្តពោធិ៍សាត់ដែលជាម្ចាស់សត្វគោបានឲ្យដឹងថាក្នុងចំណោមសត្វគោរបស់គាត់ដែលត្រូវរន្ទះបាញ់ងាប់មានឈ្មោល២ក្បាលញី៤ក្បាល៕
មតិយោបល់