រថយន្តបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង នៅខណ្ឌដង្កោ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០២ និង១៩ នាទីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ គឺរថយន្តបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង ក្នុងនោះក៏មានរថយន្តទឹកបរិសុទ្ធ ហាយធិច មួយគ្រឿងផងដែរ ស្ថិតតាមបណ្តោយផ្លូវលេខ៥០ម៉ែត្រ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យ និងសម្រួល ចរាចរណ៍កុំឲ្យកកស្ទះ ហើយឲ្យភាគីទាំងអស់ធ្វើការចរចាគ្នា ។ សូមបញ្ជាក់ថា: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ មិនមានមនុស្ស រងគ្រោះថ្នាក់នោះទេ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់