ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនី បណ្ដាលភ្លើងឆេះផ្ទះ នៅក្រុងតាខ្មៅ

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុថ្ងៃសៅរ៏២កើតខែជេស្ឋឆ្នាំជូតទោស័ក ព ស២៥៦៤ត្រូវថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨និង២០នាទី នៅចំនុចភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ម្ចាស់ផ្ទះឈ្មោះ ទូច ឈឿន ប្រុស អាយុ ៤២ឆ្នាំ មុខរប កសិករ ទីលំនៅភូមិកើតហេតុ។

សំភារ:ខូចខាតមាន៖
១/ផ្ទះចំនួន១ខ្នងទំហ៊ុំ៤x៨ ធ្វើអំពីឈើ ដំបូលប្រកសង្ក័សីជញ្ជាំងសង្ក័សី (ខូចខាតទាំងស្រុង)
២/ទូដាក់សំលាក់បំពាកចំនួន២គ្រឿង ទូរទស្សចំនួន១គ្រឿង ធុងបាស់ចំនួន១គ្រឿងនិងប្រាក់ដុល្លារចំនួន១១៥$ លុយខ្មែរចំនួន៥ម៉ឺនរៀល អង្ករចំនួន១បេនិងសំភារ:ផេ្សងៗមួយចំនួន

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលខេត្តកណ្តាល ចំនួន៣គ្រឿង ប្រើទឹកអស់ចំនួន២១ម៉ែត្រគីម ហើយអគ្គិភយ័ក៏បានរលត់ទៅវិញដោយមិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

មតិយោបល់