ព័ត៌មានជាតិ

មុខសញ្ញាចោរលួចនិងចែកចាយគ្រឿងញៀនខុសច្បាប់៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

កោះកុង: កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នាវេលាម៉ោង០៩និង០០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិលបានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យ១នាក់ឈ្មោះទិតវ៉ាន់អែលភេទប្រុសអាយុ២១ឆ្នាំពីបទលួួចលុយរបស់ប្រជាពលរដ្ឋឈ្មោះភនសានភេទប្រុសអាយុ២៥ឆ្នាំចំនួន៥០០,០០០៛ដោយអ្នកទាំងពីរមានទីលំនៅជាមួយគ្នា។
ក្រោយពីធ្វើការសាកសួររួចក៏ឈានដល់ឃាត់ខ្លួនមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន៤នាក់បន្ថែមទៀតក្នុងនោះមាន៖
១/ឈ្មោះស៊ុតភឿនភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរទីលំនៅស្រុកបូទុមសាគរ។
២/ឈ្មោះអៀងហុកភេទប្រុសអាយុ៥០ឆ្នាំជនជាតិខ្មែរទីលំនៅស្រុកស្រែអំបិល។
៣/ឈ្មោះឡាក់វ៉ាន់ភេទប្រុសអាយុ៣៨ឆ្នាំជនជាតិខ្មែរទីលំនៅស្រុកស្រែអំបិល។
៤/ឈ្មោះសឿនលីភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរទីលំនៅស្រុកស្រែអំបិល។
ដកហូតវត្ថុតាងរួមមាន៖ថ្នាំញៀនប្រភេទម្សៅក្រាមសថ្លាចំនួន១៣កញ្ចប់។
បច្ចុប្បន្នមុខសញ្ញាសង្ស័យបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕

 

មតិយោបល់