(Reuters) - សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីលោក Joe Biden បានបញ្ជាក់ជាថ្មីម្តងទៀតនូវការគាំទ្រដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិកចំពោះប្រទេសហ្សកដានី និងការដឹកនាំរបស់ព្រះរាជា Abdullah នៅក្នុងការសំណេះសំណាលតាមទូរស័ព្ទជាមួយទ្រង់កាលពីថ្ងៃពុធ ។

សេចក្តីថ្លែងការណ៍បាននិយាយថា “លោកទាំងពីរបានពិភាក្សាពីចំណងទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងហ្ស៊កដានី និងសហរដ្ឋអាមេរិក ពីតួនាទីសំខាន់របស់ហ្ស៊កដានីនៅក្នុងតំបន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើបញ្ហានយោបាយសេដ្ឋកិច្ច និងសន្តិសុខជាច្រើន” ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថាប្រធានាធិបតីលោក Biden ក៏បានបញ្ជាក់ផងដែរនូវការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ដំណោះស្រាយដោយរដ្ឋទាំងពីរសម្រាប់ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។ កាលពីថ្ងៃពុធ ព្រះរាជាបានមានបន្ទូលថា ការបះបោរត្រូវបានបង្ក្រាបបន្ទាប់ពីការប្រេះឆាជាមួយប្អូនប្រុសម្តាយទីទៃរបស់ព្រះអង្គ និងជាអតីតព្រះរាជទាយាទ Hamza ហើយបច្ចុប្បន្នប្រទេសនេះមានស្ថិរភាព និងសន្តិសុខ។

ការិយាល័យរបស់ព្រះអង្គបាននិយាយថាទ្រង់បានទទួលការហៅទូរស័ព្ទពីប្រធានាធិបតីលោក Joe Biden “ដែលលោកបានសម្តែងនូវសាមគ្គីភាពពេញលេញរបស់ប្រទេសរបស់លោកជាមួយនឹងហ្សកដានី និងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារស្ថិរភាពរបស់ខ្លួន”។

មតិយោបល់