កំពង់ស្ពឺៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា អធិការនគរបាលស្រុកសំរោងទង បានបង្ក្រាបមុខសញ្ញាគ្រឿងញៀន ៥នាក់ស្រី ៣នាក់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៣:០០នាទី នៅចំណុចផ្លូវលេខ ៤១ ចន្លោះគីឡូម៉ែត្រ8/9 ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសសារធាតុញៀនខេត្ដកំពង់ស្ពឺ បន្ដអនុវត្ដនីតិវិធី ។
តាមការបញ្ជាក់ពីលោក វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ទូច ប៉ាវ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិជៃតាគួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សមត្ថកិច្ចឃាត់ខ្លួន និងដកហូតបានគ្រឿងញៀនចំនួន ០១កញ្ចប់, ទូរស័ព្ទដៃ០១គ្រឿង។
ក្រោយធ្វើការសាកសួរមុខសញ្ញាសង្ស័យខាងលើបានឆ្លើយថា ខ្លួនយកសារធាតុញៀនពីឈ្មោះ ហៃ ស្រីពៅ ភេទស្រី អាយុ ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិជៃតាគួន ឃុំរកាកោះ ស្រុកគងពិសី បន្ទាប់មកកំលាំងបានបន្តសហការជាកំលាំងអធិការស្រុកគងពិសី ឃាត់បានមុខសញ្ញាសង្ស័យឈ្មោះហៃ ស្រីពៅ នៅបន្ទប់ជួល និងមនុស្ស០៣នាក់បន្ថែម ៖
១)ឈ្មោះ ម៉ិញ ណូ ភេទប្រុស អាយុ ៣០ឆ្នាំ។
២)ឈ្មោះ តូច ស្រីពេជ្រ ភេទស្រី អាយុ ១៩ឆ្នាំ។
៣)ឈ្មោះ ជៀម ចន្នី ភេទស្រី អាយុ ២២ឆ្នាំ។
ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ និងគោលការណ៍ឯកភាពសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ សហការពីអាជ្ញាធរភូមិ.ឃុំ ឆែកឆេរ-ដកហូតបាន : សារធាតុញៀនចំនួន12 កញ្ចប់ , ទូរស័ព្ទដៃ៤គ្រឿង ,ឧបករណ៍ប្រើប្រាស់សារធាតុញៀនចំនួន ។
បច្ចុប្បន្នជនសង្ស័យ ៥នាក់ ស្រី៣នាក់ វត្ថុតាងមួយចំនួនបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺ បន្ដនីតិវិធី ៕


មតិយោបល់