ព័ត៌មានជាតិ

នាយក​ប្រតិបត្តិ Nokia អាច​ក្លាយជា​នាយក​ប្រតិបត្តិ​ថ្មី​របស់ Microsoft

​បន្ទាប់ពី​លោក Steve Ballmer នាយក​ប្រតិបត្តិ Microsoft សម្រេចចិត្ត​ចូលនិវត្តន៍​នៅក្នុង​រយៈពេល ១២​ខែ ក៏​កើតមាន​នូវ​មន្ទិលសង្ស័យ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការចូលនិវត្តន៍​។​

​កាលពីដើម​សប្ដាហ៍​នេះ ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​និយាយថា លោក Steve Ballmer សម្រេចចិត្ត​ចូលនិវត្តន៍​ក៏​ព្រោះតែ ក្រុមហ៊ុន Microsoft បាន​ខាត​លុយ ៩០០​លាន​ដុល្លារ​អាមេរិក ជាមួយនឹង Surface RT ដែល​នោះ​ជា​ការបរាជ័យ​ធំ​មួយ​ក្រោម​ការដឹកនាំ​របស់​លោក Steve Ballmer​។​
​នៅពេលនេះ មាន​ព័ត៌មាន​ផ្សេងទៀត​បាន​និយាយថា លោក Stephen Elop ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ហ្វាំង​ឡ​ង់ Nokia ត្រូវបាន​ក្រុមហ៊ុន Microsoft ជ្រើសរើស​ជា​បេក្ខភាព​នាយក​ប្រតិបត្តិ​ថ្មី​។​

​ដំណឹង​នេះ​ពិតជា​បាន​ធ្វើឲ្យ​អតិថិជន និង​មហាជន​ទាំងអស់​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ព្រោះថា លោក Stephen Elop ជា​អតីត​ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​របស់ Microsoft ដែល​បាន​លាឈប់​កាលពី​ឆ្នាំ ២០១០ ដោយ​មក​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ Nokia៕

Stephen Elop

មតិយោបល់