ព័ត៌មានជាតិ

ខ្ញី​ជា​ឱ​សថ​ដែល​អាចព្យា​បាល​ជម្ងឺ​ទូ​ទៅ​ ៥ យ៉ាង

ខ្ញី​មិន​ត្រឹម​តែ​ជា​គ្រឿង​ផ្សំ​ដែល​ធ្វើ​ឲ្យ​ម្ហូប​មាន​ក្លិន​ឈ្ងុយ​ប៉ុណ្ណោះ​ទេ វា​ក៏ជាឱសថ​ដ៏​ពូ​កែសម្រាប់​ប្រឆាំង​ និង​ការ​ក្អូត​ចង្អោរ, ប្រឆាំង និង​ជម្ងឺ​​មហារីក, ប្រឆាំង​និង​ការ​រលាក, ថ្នាំ​បំបាត់​ការ​ឈឺចាប់ និង​អាច​ប្រឆាំង​ជាតិ​អុក​ស៊ីដ​ទៀត​ផង។ ខាង​ក្រោម​នេះគឺ​ជា​អត្ថប្រយោជន៍​ទាំង​ ៥ យ៉ាង​របស់​ខ្ញី​ដែល​អាច​ព្យាបាល​ជម្ងឺ
១.ក្អូតចង្អោរ
ខ្ញីមានប្រសិទ្ធិភាពក្នុង​ការ​កាត់​បន្ថយ​អាការៈ​ក្អូត​ចង្អោរ ដែល​បណ្តាល​មក​ពី​ជម្ងឺ ឬ​ការ​ប្រើសារ​ធាតុ​គីមីធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​អាការៈ​ចង់​ក្អួត​ចង្អោរ​នៅ​ពេល​ព្រឹក។ ​ទំពារ​ខ្ញី​មូយ​ដុំ អាច​ជម្រះ​ការ​ចង់​ក្អូត​ចង្អោរ និង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ ការ​ស្រូប​យក​សារ​ជាតិ​ចញ្ចិម ដែល​បាន​បំបែក​ប្រូតេអ៊ីន និង​ជំនួយ​ការ​រំលាយ​អាហារ។

២.ជំងឺក្រពះ
ខ្ញីមានប្រសិទ្ធិភាពក្នុងកាការពារ ​ប្រឆាំង​និង​រោគ​ដំបៅ​ក្រពះ ដែល​ធ្វើ​ឲ្យ​លោក​អ្នក​ជៀស​ផុត​ពីការ​ធ្វើ​ទុក្ខ​ក្រពះ​ដែល​​កើត​ឡើង។

៣.ឈឺក្បាល
ខ្ញីត្រូវ​បាន​គេ​ប្រើ​ជា​ថ្នាំ​បំបាត់​អាការៈ​​ឈឺ​ក្បាល។ សូម​យក​ខ្ញី​ទៅ​កិន​ឲ្យ​ម៉ត់ រួច​លាយ​ជា​មួយ​និង​ទឹក​ក្តៅច្រោះ​យក​តែ​តែទឹកខ្ងីសម្រាប់​ផឹក ពេល​​នោះ​លោក​អ្នក​ដឹង​ពី​ប្រ​សិទ្ធិភាព។

៤.ជម្ងឺគ្រុនផ្តាសាយ
ខ្ញីគឺជា​ឱសថ​ដ៏​មាន​ប្រសិទ្ធិ​ភាព ក្នុង​ការ​ព្យាបាល​ជម្ងឺផ្តាសាយ និង​ជម្ងឺ​គ្រុន​ផ្តាសាយ។ យក​ទឹក​ខ្ញី​មូយ​ស្លាប​ព្រា​កាហ្វេ​លាយ​ជា​មួយ និង​ទឹក​ឃ្មុំ​សម្រាប់​ការ​ឈឺ​បំពង់​ក​ មួយ​វិញ​ទៀត​លោក​អ្នក​អាច​ផឹក​​ទឹកខ្ញី ដើម្បី​កាត់​បន្ថយ​ការ​តឹង​ច្រមុះ និងបំពង់ក​មិន​ស្រួល។

៥.ការឈឺចាប់
ខ្ញី​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​មាន​រដូវ “វដ្ត​រដូវ​ដំបូង” ។ ខ្ញី​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ឱសថ​អាច​កាត់​បន្ថយ​រោគ​សញ្ញា​នៃការ​ឈឺ​ពោះ និង​ជម្ងឺ​ហើមពោះ នៅ​ក្នុង​ពេល​មក​តរដូវ៕
756

មតិយោបល់