ព័ត៌មានជាតិ

ចុម! គ្រាន់តែនិយាយថា បងឯងស្រវឹងស្រាហើយ លែងទាញដែកវាយក្បាលបែកហូរឈាមដេរ ៤ថ្នេរ

កណ្ដាលៈ នៅថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោសក័ព.ស២៥៦៤ត្រូវនិងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៩និង៤០នាទីយប់ មានករណីហិង្សាដោយចេតនា ចំណុចភូមិបឹងក្រចាប់ជើងឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ស៊ុយ ប៊ុនឡេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (រងរបួសក្បាល ១កន្លែងដេរ៤ថ្នេរ )។
ជនសង្ស័យឈ្មោះ ដន ដំ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករឡឥដ្ឋ មានទីលំនៅភូមិ ថ្មី ឃុំស្វាយអំពា ស្រុកមុខកំពូល ខេត្តកណ្តាល(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក ៖
-ដែកបាឡុងចាប់កន្ទុយរឺម៉ក ចំនួន០១

សភាពរឿងហេតុ៖ នៅវេលាម៉ោង ៧និង០០នាទីយប់ ជនរងគ្រោះ និងមិត្តភក្តិចំនួន ៤នាក់ទៀតបាន នាំគ្នាផឹកស្រាបៀរ នៅមុខផ្ទះរបស់ ធី ឡុង ក្នុងភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ លុះដល់វេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃដដែល ជនសង្ស័យមានសភាពស្រវឹងស្រា ហើយជិះម៉ូតូមកឈប់មុខផ្ទះឈ្មោះ ធី ឡុង ពេលមកដល់ ជនសង្ស័យបានចូលមកអង្គុយនិងសុំស្រាបៀរជនរងគ្រោះផឹក ហើយជនរងគ្រោះក៏ឲ្យស្រាបៀរហូបមួយកំប៉ុង បន្ទាប់មកជនរងគ្រោះ បាននិយាយប្រាប់ថា បងឯងស្រវឹងហើយ ទៅផ្ទះវិញទៅ ភ្លាមនោះជនសង្ស័យបានយកដែកបាឡុង ចាប់កន្ទុយរ៉ឺម៉ក ពីម៉ូតូខ្លួនមកវាយជនរងគ្រោះមួយដែកចំក្បាលបែកហូរឈាម ពេលនោះបងប្អូនបញ្ជូនមកពេទ្យឯកជន គ្រូពេទ្យដេររបួសចំនួន៤ថ្នេរ ចំណែកជនសង្ស័យត្រូវបាន ម្ចាស់ផ្ទះ និងមនុស្សជាច្រើននាក់ទៀត
ចាប់ប្រគល់ឲ្យសមត្ថកិច្ច នគរបាលប៉ុស្តិ៍ព្រែកតាមាក់ បន្តអនុវត្តតាមនីតិវិធី៕

មតិយោបល់