ព័ត៌មានជាតិ

ខ្មែរឥស្លាមម្នាក់ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋបានហើយ គេចខ្លួនរួចមួយថ្ងៃ ត្រូវប៉ូលិសចាប់វាយខ្នោះ

រតនគិរីៈ យោងតាមផេក ទូរទស្សន៍ខេត្តរតនគិរី បានឲ្យដឹងថា មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនៅសង្កាត់កាចាញ ហើយបានរត់គេចខ្លួនមួយថ្ងៃ មកសម្ងំនៅស្រុកកូនមុំអស់លក្ខណ៍ ។ បន្ទាប់ពីជនសង្ស័យរត់គេចខ្លួន កម្លាំងអធិការក្រុងបានលុង សហការជាមួយ កម្លាំងសមត្ថកិច្ចស្រុកកូនមុំ ចុះស្រាវជ្រាវ រកមុខសញ្ញាឃើញ បានឃាត់ខ្លួនជនសង្ស័យភ្លាមៗ ក្នុងនោះដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ។

ឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ។ សមត្ថកិច្ច
នគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រិទ្ធ ពិសី (ហៅសី) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យបានលួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីវេលាម៉ោង៥និង៥០នាទី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០កន្លងទៅ នៅចំណុផ្ទះឈ្មោះ ទេព ទេពី ស្ថិតនៅក្នុងភូមិ១ សង្កាត់ កាចាញ ក្រុងបានលុង ខេត្ត រតនគិរី។

សម្ភារៈដែលបានសមត្ថកិច្ចដកហូត រួមមាន៖ ១, ទូរទស្សន៍ ម៉ាកសាមសុង៣២អិញ ពណ៌ខ្មៅ ចំនួន១គ្រឿង។ ២, ថូផ្កាចំនួន១គូ ។ ៣, រថយន្តចំនួន១គ្រឿង ម៉ាក កាម៉ារី ស៊េរីឆ្នាំ៩៦ ពណ៌ សំបក ឪឡឹក ពាក់ ផ្លាកលេខភ្នំពេញ 2L-9111 ជាមធ្យោបាយរបស់ជនសង្ស័យសម្រាប់ធ្វើសកម្មភាពលួច ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់វិធានការទៅតាមនីតិវិធី ៕

មតិយោបល់