ស្ទឹងត្រែងៈ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចាប់បានថ្នាំញៀនចំនួន១២០ដុំ ប្រហែលជា១២០គីឡូក្រាម ខណៈដែលក្រុមឈ្មួញដឹកចេញពីប្រទេសឡាវចូលមកកម្ពុជា ស្ថិតនៅក្បែរច្រកអន្តរជាតិត្រពាំងគ្រៀល ដែលបានរកឃើញលើរថយន្តក្រុងដឹកអ្នកដំណើរ សូរិយា ចេញពីច្រកទ្វារអន្តរជាតិ និងបន្តគោលដៅទៅរាជធានីភ្នំពេញ។
ក្នុងដែលនោះដែរ សមត្ថកិច្ចបានឃាត់ខ្លួនបុរស៣នាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ គឺតៃកុងរថយន្ត អ្នកបកប្រែភាសា និងម្នាក់ទៀតសង្ស័យជាម្ចាស់ថ្នាំញៀនតែម្តង៕
https://youtu.be/0oWaymVOjS0
មតិយោបល់