ព័ត៌មានជាតិ

បុរសកសិករម្នាក់ត្រូវរន្ទះបាញ់ បណ្តាលឲ្យរងរបួសធ្ងន់

ពោធិ៍សាត់: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ដោយរដូវនេះជារដូវវស្សាមានភ្លៀងធ្លាក់សមល្មម នឹងប្រជាកសិករទាញនង្គ័ល រនាស់ ចេញប្រកបការងារកសិកម្ម តែចៃដន្យអាក្រក់ កសិករម្នាក់ ត្រូវរងរបួសធ្ងន់ទៅវិញ ខណ:គាត់កំពុងភ្ជួរស្រែ។

តាមការឲ្យដឹងពីក្រុមគ្រួសាររបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានបរត្រាក់ទ័រ ចេញពីផ្ទះទៅភ្ជួរស្រែតាំងពីព្រឹករហូតដល់រសៀលនា ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤និង៤៥នាទីក៏មានភ្លៀងធ្លាក់មួយ មេធំលាយឡំ និងខ្យល់រន្ទះបានបាញ់ទៅលើប្តីរបស់គាត់ កំពុងភ្ជួរស្រែនៅចំណុចទួលល្វៀង ស្ថិតក្នុងភូមិស្បូវរីក ឃុលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សាន្ត សៅ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ត្រូវ បានក្រុមគ្រួសារ និងអ្នកស្រុកផ្អើលឆោរឡោ បញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យ ហើយក៏រួចផុតពីការស្លាប់បាត់ជីវិតទៅ ៕

មតិយោបល់