ភ្នំពេញៈ អគ្គិភ័យឆេះសណ្ឋាគារ KING GRAND BOUTIQUE HOTEL ជាន់ទី៧បានបង្កឲ្យមានកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២៥៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមជាងដែលកំពុងតែជុសជុលសណ្ឋាគារនៅជាន់ទី៧ ផ្សារដែកនៅទីនោះ បានខ្ទាតកម្ទេចភ្លើងទៅប៉ះ និងកម្ទេចក្ដារកុងផ្លាកេបង្កជាផ្សែងឆេះហុយខ្លាំង ទើបធ្វើការភ្ញាក់ផ្អើលទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងបានជំនាញការិយាល័យពន្លត់ និងបង្ការអគ្គិភ័យ បានយករថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង មកដល់កន្លែងកើតហេតុនិងបាញ់ទឹកពន្លត់ជាស្ថាពរភ្លាមៗ។
ក្រោយពេលកើតហេតុ អាជ្ញាធរមូលដ្ឋានធ្វើការណែនាំក្រុមជាង សូមឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ហានិភ័យគ្រប់យ៉ាង ដែលអាចកើតមានឡើងដោយយថាហេតុណាមួយ។
សូមបញ្ជាក់៖ នៅក្នុងហេតុការណ៍នេះសមត្ថកិច្ចពន្លត់បានដោយជោគជ័យ និងមិនបង្កឲ្យឆេះធំដុំនោះទេ៕
មតិយោបល់