ព័ត៌មានជាតិ

អតីត ឌ្រីមលែនឌ៍ (Dream Land) ស៊យជាន់ស៊យ អគ្គិភ័យឆេះ ២លើក ចន្លោះពេលតែប៉ុន្មានម៉ោង

ភ្នំពេញ: ទីតាំងអតីត សួនឌ្រីមលែនឌ៍ (Dream Land)  ទល់មុខអាគារ ណាហ្គាវើល (Naga World) ដែលសេសសល់ ពីការរុះរើចេញ ដើម្បីសាសង់សំណង់រាប់រយជាន់នោះ មានហេតុការណ៍ទុស្សេចរន្តអគ្គិសនី ផ្ទួនៗគ្នា ចំនួន ២លើកមកហើយ នៅព្រឹកថ្ងៃទី២៦ និងកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ ដោយឆេះកម្ទេចកំទី នៅទីនោះ។

ការឆេះ ២លើកផ្ទួនៗនោះដែរ បានកើតឡើង នៅក្នុងបរិវេណអតីត សួនទ្រីមលែនឌ៍ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ការឆេះ ២លើកផ្ទួនៗនេះដែរ ដោយសារ ទុស្សេចរន្តអគ្គីសនី ព្រោះទីតាំងនោះ កំពុងរុះរើមិនទាន់ប្រមូលកម្ទេចកម្ទី ចេញអស់នៅឡើយ ហើយការឆេះ កាលពីយប់ថ្ងៃទី២៥ ខែមេសា នេះ គឺឆេះនៅចំណុច អតីតការិយសល័យ ក្នុង ឌ្រីមលែនឌ៍ បណ្តាលឲ្យខូចខាតតុទូ ម៉ាសីុនត្រជាក់ចាស់ៗ ដែលបន្សល់នៅទីនោះ តែប៉ុណ្ណោះ គឺមិនមានអ្នកណាគ្រោះថ្នាក់នោះទេ ព្រោះបានឡានទឹក មកជួយអន្តរាគមន៍ ចំនួន ២ឡាន បាញ់រលត់ជាស្ថារព ទៅវិញ។

សមត្ថកិច្ច បានបន្តទៀតថា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ ស្រាប់តែមានហេតុការ ទុស្សេ ឆេះនៅទីតាំងបរិវេណ សួនទ្រីមលែនឌ៍ នោះម្តងទៀត នៅចំណុចកន្លែងប៉ែកខាងកើត ដែលជាកន្លែងគំនរបន្សល់ពីការរុះរើ។

សមត្ថកិច្ចបញ្ជាក់ថា ការឆេះនេះនៅមិនទាន់រលត់នៅឡើយ ហើយរថយន្តពន្លត់អគ្គីភ័យច្រើនគ្រឿង កំពុងជួយបាញ់ពន្លត់ភ្លើង កុំឲ្យរាលដាលកាន់តែខ្លាំង ដោយបាញ់ទឹកអស់ ៤ឡានហើយ តែមិនទាន់រលត់នៅឡើយទេ ដោយកំពុងប្រតិបត្តិការបាញ់ពន្លត់ តទៅទៀត៕

photo_2016-04-26_10-12-15 photo_2016-04-26_10-12-18 photo_2016-04-26_10-12-21 photo_2016-04-26_10-12-23 photo_2016-04-26_10-12-26 photo_2016-04-26_10-12-29 photo_2016-04-26_10-12-32 photo_2016-04-26_10-12-35 photo_2016-04-26_10-12-39 photo_2016-04-26_10-12-44 photo_2016-04-26_10-12-47

មតិយោបល់