ព័ត៌មានជាតិ

រថយន្តស្លាកលេខភ្នំពេញ 2BE-0886 បើកបុកម៉ូតូស្កុបពីត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗរួចបើកគេចបាត់

ភ្នំពេញ: តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹង នៅវេលាម៉ោង៩និង០០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅស្តុបចម្ការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មានករណីរថយន្តពាក់ស្លាកលេខភ្នំពេញ 2BE-0886 បើកបុកម៉ូតូស្កុបពី បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗរួចរថយន្តបើកគេចបាត់ស្រមោល។
បច្ចុប្បន្នជនរងគ្រោះបានទៅដក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបានដើម្បីស្វែងរកនិងចាត់ការតាមនិតិវិធីច្បាប់។
មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។
ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់