ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួច និងទិញផលចោរកម្ម

កណ្តាលៈ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ អាវុធហត្ថខេត្តកណ្តាល សហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួច និងទិញផលចោរកម្ម នៅចំណុចភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ថា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួន របស់សាលាដំបូង ខេត្តកណ្តាល ករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះលួចទូរស័ព្ទ) ដែលបានប្រព្រឹត្ត ក្នុងឆ្នាំ២០១៩ និង ឆ្នាំ២០២០ ក្នុងភូមិសាស្រ្តខេត្តកណ្តាល ដោយមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ។

កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលពាក់ព័ន្ធ ករណីទទួលទិញផលចោរកម្ម ពីឈ្មោះ អូន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូ១គ្រឿង ទូរស័ព្ទ១៤៥គ្រឿង ខោអាវមួយចំនួនទៀត ។

ជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕

មតិយោបល់