កណ្ដាលៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលេជាតិបានៀ្យដឹងថា នគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្អាងចាប់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភសេពសន្ថវៈក្រោយពីជនសង្ស័យរូបនេះបង្ខំឲ្យកូនស្រីបង្កើតអាយុ៩ឆ្នាំរួមទាំងក្មួយស្រីម្នាក់ទៀតបម្រើបំពេញតណ្ហារបស់ខ្លួនបានសម្រេច២ទៅ៣ដង។
ករណីចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៨និង១០នាទី ស្ថិតក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯករស់ចន្ថាអធិការនគរបាលស្រុកស្អាងបានឲ្យដឹងថាជនសង្ស័យចាប់ខ្លួនឈ្មោះកានអូនទូចភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរ:ជាងសំណង់។ចំណែកក្មេងស្រីរងគ្រោះមាន២នាក់ទី១មានអាយុ៩ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស(ត្រូវជាកូនបង្កើតរបស់ជនសង្ស័យ)ទី២,អាយុ១១ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស(ត្រូវជាក្មួយបង្កើតរបស់ជនសង្ស័យ)។ជនសង្ស័យនិងក្មេងស្រីរងគ្រោះមានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
លោកអធិការបន្តថាកន្លងមកខណៈដែលជនសង្ស័យនៅផ្ទះជាមួយកូននិងក្មួយហើយគ្រប់គ្នាចេញទៅធ្វើការអស់ជនសង្ស័យធ្លាប់បានបង្ខំលួងលោមកូនស្រីនិងក្មួយរបស់ខ្លួនអោយបៀមប្រដាប់ភេទរបស់ខ្លួនចំនួនពីរទៅបីដងមកហើយ។លុះរហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៨និង០០នាទី ម្ដាយមីងឈ្មោះ ស្ដើង លាប ឃើញក្មួយស្រីមានសភាពមិនប្រក្រតីក៏ចាប់ផ្ដើមសួរនាំរហូតក្មេងស្រីរងគ្រោះបន្ទាប់មកក៏បានរៀបរាប់ពីដំណើររឿងទាំងនេះដល់ស្ត្រីឈ្មោះស្ដើង លាប រហូតមកដល់ថ្ងៃទី២ ៥ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៨និង០០នាទីទើបឈ្មោះមុត ឃីម ត្រូវជាយាយនិងឈ្មោះស្ដើងលាប ត្រូវជាម្ដាយមីង បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិលតែម្ដង។
ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាមនោះកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិលបានធ្វើការកោះហៅជនសង្ស័យមកធ្វើការសាកសួរដោយជនសង្ស័យឈ្មោះកានអូនទូចបានសារភាពថាខ្លួន.ពិតជាបានបង្ខំអោយក្មួយបៀមប្រដាប់ភេទរបស់ខ្លួនមែនតែនាងពុំបានបៀមនោះទេចំណែកកូនរបស់ខ្លួនវិញ.រូបគេ(ជនសង្ស័យ)ពុំដែលបង្ខំទេ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់