ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព លួចម៉ូតូបុគ្គលិកហាងបាយចិន ត្រូវនគរបាលឃាត់ខ្លួន

ព្រះសីហនុ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៥និង១០នាទី នៅចំណុចចុងអូរឈើទាល ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ មានករណីលួចម៉ូតូ០១កើតឡើង ។ ក្រោយទទួលព៌តមានភ្លាម កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការស្ទាក់ឃាត់បានជនសង្ស័យម្នាក់និងម៉ូតូ០១គ្រឿង ម៉ាកAIRBLADE នៅចំណុចក្លោងទ្វារវត្ដអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្ដព្រះសីហនុ ។

ជនសង្ស័យឈ្មោះ ប៊ូ ច័ន្ទដារា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងដោយសារជនរងគ្រោះឈ្មោះ ទ្រី ត្រា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងបាយចិន (ដឹកម្ហូប) មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្ដព្រះសីហនុ ចតម៉ូតូម៉ាកAir Blade ពណ៌ក្រហម ស (គ្មានផ្លាកលេខ) ចោលនៅលើផ្លូវដើរចូលព្រៃបត់ជើងធំ ឃើញបែបនេះជនសង្ស័យក៏ធ្វើសកម្មភាពកាប់បំបែកសោកជិះគេចខ្លួនតែម្ដង ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបាននាំទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ដើម្បីបំពេញនីតិវិធីបន្ដតាមផ្លូវច្បាប់ ៕

មតិយោបល់