ព័ត៌មានជាតិ

មេក្លោង២នាក់ ដែលជួញដូរ នូវសារធាតុញៀនខុសច្បាប់ ដ៏សកម្ម ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ធំ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃច័ន្ទ ៤កើតខែ ជេស្ឋ ឆ្នាំជូត​ ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤និង ០៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន០១ករណី ស្ថិតនៅភូមិសាស្ត្រព្រំប្រទល់ស្រុក ប្រាសាទសំបូរនិងស្រុកសន្ទុក ។

ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពី លោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសន្ទុក បង្ក្រាបបទល្មើសគ្រឿងញៀនស្ថិតក្នុងភូមិ ស្រើង ឃុំ ស្រើង ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១.ជនសង្ស័យឈ្មោះ អ៊ុង ឈុនអេង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ អណ្ដូងបី ឃុំ ស្រើង ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ។ ២.ជនសង្ស័យឈ្មោះ អ៊ឹម ប៉េ ភេទ ប្រុស អាយុ៤៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ អណ្ដូងបី ឃុំ ស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

វត្ថុតាងដកហូតបាន៖ ម្សៅក្រាមពណ៌ សថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន១៦៥ កញ្ចប់ទម្ងន់ ២១,៥ក្រាម និងទូរស័ព្ទដៃចំនួន០២គ្រឿង ។

ករណីនេះ សមត្ថភាពជំនាញ បានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់