ព័ត៌មានជាតិ

សត្វក្របីញីមួយក្បាល ត្រូវរន្ទះបាញ់ងាប់ភ្លាមៗ ទាំងកណ្តាលថ្ងៃ

ពោធិ៍សាត់: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ​មានករណីរន្ទះបាញ់ បណ្ដាលឲ្យសត្វក្របីញីមួយក្បាលងាប់ទាំងកណ្តាលថ្ងៃ ធ្វើឲ្យម្ចាស់ជាអ្នកកសិករម្នាក់ សោកស្តាយយ៉ាងពនពេក។

ឧបទ្ទវហេតុនេះ កើតឡើងកាលពីថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទីរសៀល ត្រង់ចំណុចអូរត្រាវ ស្ថិតក្នុងភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ម៉ាត់ ចម្រើន ភេទប្រុស អាយុ៦២ រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរកសិករ បានដឹកក្របីរបស់គាត់ យកមកចងក្នុងម្លប់។ លុះដល់ម៉ោងកើតហេតុផ្ទៃមេឃ មានពណ៌ខ្មៅលាយឡំ ជាមួយខ្យល់ផ្គរន្ទះ រួចក៏ធ្លាក់ភ្លៀង១មេធំ ហើយក៏មានរន្ទះបន្ទរសំទ្បេងខ្លាំងៗ បាញ់សំដៅមក លើសត្វក្របីញីរបស់គាត់ ដែលចងក្នុងម្លប់ បណ្តាលឲ្យងាប់ភ្លាមៗ៕

មតិយោបល់