ព័ត៌មានជាតិ

ពុលត្រីកំពត ស្លាប់មនុស្ស ២នាក់ និងរបួស ៣នាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០ មានករណីមនុស្សពុលត្រីកំពត ស្លាប់ចំនួន ២នាក់។

ជនរងគ្រោះទី១.ឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្លាប់ក្រោយ ពេលដឹកទៅព្យាបាល នៅមណ្ឌលសុខភាពឃុំត្រពាំងជោ និងទី២.ឈ្មោះ ហុង សារ៉ាត ហៅ ប៉ែ អាយុ ៣៥ឆ្នាំ នៅភូមិស្រែតាជ័យ ឃុំ អភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សព្វថ្ងៃ ស្នាក់នៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្លាប់ ភ្លាមៗ ក្រោយពេលហូបរួច។

ចំណែក ៣នាក់ទៀតរងរបួស ទី១.ឈ្មោះ ម៉ៅ សេង ហៅយាយឡច ភេទស្រីអាយុ ៥០ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាអ្នកចម្អិន ពុលក្អូតចង្អោរទៅមន្ទីពេទ្យជាសះស្បើយ ទី២.ឈ្មោះ វណ្ណ ស្រីពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាអ្នកហូបពុលក្អូតចង្អោរ យកទៅព្យាបាលជាសះស្បើយ និងទី៣.ឈ្មោះ វណ្ណ សម្ផស្ស ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកហូបបានពុលក្អូតចង្អោរ យកទៅមន្ទីរពេទ្យជាសះស្បើយ។

ក្នុងករណីនេះ បណ្តាលឲ្យងាប់សត្វមាន់ចំនួន៧ក្បាល និងឆ្កែ១ក្បាល ដោយសារសត្វទាំងនោះ ស៊ីអាចម៏ត្រីកំពត៕

មតិយោបល់