ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រគល់ផ្ទះ១៨៩ខ្នងជូនប្រជាពលរដ្ឋក្នុងស្រុកភ្នំស្រុក

(បន្ទាយមានជ័យ)៖​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយទ្ធប្រឆាំងគ្រឿងញៀន​ នៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០១៦នេះបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ​និងប្រគល់ផ្ទះចំនួន១៨៩ខ្នងជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងឃុំចំនួន៦ក្នុងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។​ពិធីនោះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តណាំតៅ​ ស្ថិតក្នុងភូមិ-ឃុំណាំតៅ​ ស្រុកភ្នំស្រុក។​    សូមបញ្ជាក់ថា​ចំពោះគ្រួសារក្រីក្រដែលទទួលបានលំនៅដ្ឋានថ្មីនាពេលនោះគឺក្នុងមួយខ្នងផ្ទះទទួលបានបន្ថែមនូវកន្ទេលមួយ​ មុងមួយ​ ​ឆ្នាំងមួយចានបាយ៦​ ចានសម្ល៦​ស្លាបព្រា១២ទឹកស៊ីទឹកត្រី២យួរ​ អំបិលអ៉ីយ៉ូតមួយកញ្ចប់​ ប៊ីចេងមួយកញ្ចប់​ នំធុងមួយធុងថវិកា២ម៉ឺនរៀល។​

ថ្លែងសំណេះសំណាលក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បាន ពាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហម​កម្ពុជាដែលជានិច្ចកាលសម្តេចទាំងពីរតែងតែបានគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។​លោកឧបនាយករដ្ឋមន្ត្រី​ បានថ្លែងបន្តថាដោយអនុវត្តន៍តាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា​និងដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋដែលមិនទាន់មានទីលំនៅសមរម្យពិសេសដើម្បីកាត់បន្ថយភាពក្រីក្រ​ ក្នុងនាមលោកជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ​បានដាក់ផែនការប្រែក្លាយផ្ទះស្បូវទៅជាផ្ទះប្រក់ស័ង្កសី។ជាមួយនឹងការអនុវត្តន៍នេះបើតាមតួរលេខថាផ្ទះស្បូវដែលត្រូវកែប្រែនូវទូទាំងខេត្តមានប្រមាណជា៣ពាន់ខ្នង។​​ហើយផែនការនេះបានអនុវត្តដំណាក់កាលទីមួយដែលនឹងត្រូវឲ្យហើយរួចរាល់មុនឱកាលចូលឆ្នាំខ្មែរនេះគឺ១៦៦០ខ្នងដែលមួយខ្នងត្រូវចំណាយក្នុងការទិញឈើគឺមួយខ្នង៦០ម៉ឺនរៀល។​

ជាមួយនោះដែរលោកឧបនាយករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់ប្រ​ជាពលរដ្ឋ​ ក្រៅពីបង្កបង្កើនស្រូវត្រូវដាំដុះវន្លែបង្ការួមផ្សំផងព្រោះបច្ចុប្បន្នកម្ពុជាបានចំណាយលុយច្រើនដើម្បីទិញបន្លែពីប្រទេសជិតខាង​ និងបានជំរុញអាជ្ញាធរសមត្ថកិច្ចឲ្យបំរើសេវាសាធារណះនិការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានប្រសើរ។

   
 

មតិយោបល់