ព័ត៌មានជាតិ

យុវជនពីរក្រុមទំនាស់ពាក្យសម្ដីគ្នាជិះម៉ូតូដេញវាយគ្នាតាមផ្លូវត្រូវសមត្ថកិច្ចឃាត់ខ្លួន

កោះកុង: ហេតុការដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកេីតឡេីងកាលពីយប់ថ្ងៃទី២៥- ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៨និង១៥នាទីដោយមានយុវជន២ក្រុមទំនាស់ពាក្យសម្ដីគ្នាបានវាយតប់គ្នាតាំងពីចំណុចស្ពានកោះកុងរួចជិះម៉ូតូតាមវាយគ្នារហូតមកដល់ចំណុចមុខហាង២៥០០៛ស្ថិតក្នុងភូមិ២សង្កាត់ដងទង់ក្រុងខេមរភូមិន្ទក៏ត្រូវបានកម្លាំងនគរបាលយើងធ្វើការឃាត់ខ្លួន។
ក្រុមទី១មានគ្នាចំនួន២នាក់៖
១-ឈ្មោះសិវិបុលភេទប្រុសអាយុ១៨ឆ្នាំមានទីលំនៅភូមិ១ស្មាច់មានជ័យ(រងរបួសស្រាល)
២-ឈ្មោះថៅវុធភេទប្រុសអាយុ១៨ឆ្នាំទីលំនៅភូមិ១ស្មាច់មានជ័យ(រត់គេចខ្លួន)។
ក្រុមទី២មានគ្នាចំនួន៤នាក់៖
១-ឈ្មោះសោបូរ៉ាភេទប្រុសអាយុ១៨ឆ្នាំស្នាក់នៅបឹងកាយ៉ាកឃុំពាមក្រសោប(រងរបួសស្រាល)
២-ឈ្មោះសេងលីភេទប្រុសអាយុ៣២ឆ្នាំស្នាក់នៅបឹងកាយ៉ាកឃុំពាមក្រសោប
៣-ឈ្មោះសុខលីលីសៀកភេទប្រុសអាយុ២៩ឆ្នាំស្នាក់នៅបឹងកាយ៉ាកឃុំពាមក្រសោប
៤-ឈ្មោះយ៉ាងរដ្ឋាភេទប្រុសអាយុ៣១ឆ្នាំទីលំនៅភូមិ១ស្មាច់មានជ័យ(រងរបួសស្រាល)។
បច្ចុប្បន្នជនសង្ស័យទាំងពីរក្រុមត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទកំពុងធ្វើការសាកសួរនិងបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

 

មតិយោបល់