ភ្នំពេញ ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ បែកមុខបែកមាត់ ដោយមុតនិងកញ្ចក់រថយន្ត ខណៈនាងបើករថយន្តទៅបុកនិងដើមត្របែកព្រៃ ហើយរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឲ្យគាបជាប់ កាលពីវេលាម៉ោ ង៣ និង ៤០នាទីទាបភ្លឺ ថ្ងៃទី១៩ មីនា ២០១៤ នៅចំណុចក្បែរក្រសួងធុនធានទឹក តាមបណ្តោយផ្លូវមុនីវង្ស ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកាមរីស៊េរី ៩៥ មួយគ្រឿង ពណ៌ស លាយខ្មៅ ពាក់ស្លាកនលេខភ្នំពេញ 2G-3982 បើកដោយស្ត្រីម្នាក់់មិនស្គាល់ អត្តសញ្ញាណដោយ ធ្វើដំណើរ ពីជើង ទៅត្បូង ក្នុងល្បឿនលឿន ខណះមកដល់ ផ្លូវកោងកន្លែងកើតហេតុ ក៏បានបួងចង្កូតរយន្ត ទៅបុកដើម ត្របែក ព្រៃ ហើយរថយន្តមិនទាន់អស់ល្បឿន ក៏បួងចង្កូតទៅបុកភ្លើងគាប រយន្តជាប់តែម្តង។
ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវ គេដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯហើយចំណែករថយន្ត ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យចរាចរណ៏ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់