ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចសហការ បង្ក្រាបជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពត: កាលពីវេលាម៉ោង១៩និង១០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងមូលដ្ឋានក្រុងកំពត និងមូលដ្ឋានស្រុកទឹកឈូ ដឹកនាំបញ្ជាដោយលោក សេង វិច្ឆិកា មេបញ្ជាការរងទទួលជំនាញគ្រឿងញៀន នឹងសម្របសម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត បង្រ្កាបជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅត្រង់ចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។

ជនសង្ស័យ៖១-ឈ្មោះ ពេន ឌី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដរស់នៅភូមិ ស្តាំប្រាំពី ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។ ក្រោយការស្តាប់ចម្លើយជនសង្ស័យរួច បានសារភាពថា ថ្នាំញៀននេះ ខ្លួនបានទិញពីជនម្នាក់ទៀត ហើយនៅវេលាម៉ោង២១និង២០នាទី ថ្ងៃដដែលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបន្តទៀត ចំនួន៤នាក់៖ ២-ឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាត់កន្ទូត ស្រុកកំពង់ត្រាច ខេត្តកំពត ៣-ឈ្មោះ ទន់ កាំង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ផ្អោល ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគីរី ៤-ង៉ោ សម្តេច ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រស់នៅ ភូមិព្រៃគគីរ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ៥-ឈ្មោះ ចន ស្រីលីន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបំរើការងាររត់តុ រស់នៅផ្ទះជួល ។

វត្ថុតាងចាប់យករួមមាន៖ -ម្សៅសក្រាមចំនួន០៣កញ្ចប់ធំនឹង៦កញ្ចប់តូចមានទម្ងន់ ៦.៥៦ក្រាមថ្លឹងទាំងសំបកថង់ ម៉ូតូចំនួន០២គ្រឿង ម៉ាកសង់កូរេ អត់មានអាវម៉ូតូ
ម៉ាក អ៊ុចស៊ិចទ័រ ពណ៌ឈាមជ្រូក ទូរសព្ទ័ដៃចំនួន០១គ្រឿងពណ៌ខ្មៅណូគា ឧបករណ៍ជក់ចំនួន០១សម្រាប់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់