ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីប្រើទូរស័ព្ទដៃលួចថតនារី ២នាក់បងប្អូនបង្កើតកំពុងងូតទឹក

ភ្នំពេញ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៩និង៣៧នាទី ត្រង់ចំណុចបន្ទប់ទឹក ផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃុន ខេន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនលីហ្វុងផលិតសាប៊ូ ជនជាតិខ្មែរ ស្នាក់នៅឃ្លាំងផលិតសាប៊ូ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះចំនួន ០២នាក់ (ត្រូវជាបងប្អូនបង្កើតនឹងគ្នា),
១-ឈ្មោះ ម៉ាក ម៉ាលីស ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២-ឈ្មោះ ម៉ាក ច័ន្ទលីហ្សា អាយុ ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖
-ទូរស័ព្ទដៃ០១គ្រឿង
-វីដេអូសកម្មភាពងូតទឹក (របស់ជនរងគ្រោះ) មួយចំនួន។

ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩និង១៥នាទី ជនរងគ្រោះទី០១ឈ្មោះ ម៉ាក ម៉ាលីស ភេទស្រី អាយុ២៥ឆ្នាំ ទី០២ឈ្មោះ ម៉ាក ច័ន្ទលីហ្សា ភេទស្រី អាយុ១៥ឆ្នាំ (អ្នកទាំង០២នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា) បាននាំគ្នាទៅងូតទឹក ប៉ុន្តែបន្ទប់ទឹកផ្សេងគ្នា ដែលមានទីតាំងនៅជាប់នឹងរបងដីឡូតិ៍ផ្ទះរបស់ឈ្មោះ លី គឹមហុង ភេទប្រុស អាយុ ៥៧ឆ្នាំ ហើយបន្ទប់ទឹកនោះនៅក្នុងដីឡូតិ៍ផ្ទះរបស់ជនរងគ្រោះទាំង ០២នាក់ខាងលើ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះទាំង០២នាក់ដោះសម្លៀកបំពាក់ងូតទឹក ស្រាប់តែជនសង្ស័យឈ្មោះ ឃុន ខេន ភេទប្រុស អាយុ ១៩ឆ្នាំ ជាកម្មកររបស់ឈ្មោះ លី គឹមហុង ដែលកំពុងតែផឹកស៊ីជាមួយកម្មករដទៃទៀតនៅក្នុងដីឡូតិ៍របស់ឈ្មោះ លី គឹមហុង បានយកទូរស័ព្ទដៃម៉ាក Oppo ពណ៌ខ្មៅ មានលេខ ០៧៧ ៩៣ ៧២ ៣២ ធ្វើសកម្មភាពលួចថតវីដេអូ តាមប្រឡោះឥដ្ឋខ្យល់បន្ទប់ទឹក ថតសកម្មភាពរបស់ជនរងគ្រោះទាំង០២នាក់ ដែលកំពុងតែងូតទឹកនោះ ចាប់តាំងពីម៉ោង១៩និង១៨នាទី ដល់ម៉ោង១៩និង៣៧នាទី ថ្ងៃខែឆ្នាំដដែល ។ ប៉ុន្តែនៅពេលជនសង្ស័យកំពុងតែថតជនរងគ្រោះ ក៏ត្រូវបានជនរងគ្រោះឈ្មោះ ម៉ាក ម៉ាលីស ឃើញហើយបានលូកដៃចាប់ទាញយកទូរស័ព្ទពីជនសង្ស័យ តែចាប់មិនបានដោយសារដៃមានសាប៊ូរអិល រួចជនសង្ស័យក៏បានដកទូរស័ព្ទចេញ ហើយគេចខ្លួនមកកន្លែងផឹកស៊ីវិញ រួចជនរងគ្រោះក៏ស្រែកឆោឡោ ផ្អើលអ្នកជិតខាងហើយបានមកសួរនាំក្រុមកម្មករ ដែលកំពុងផឹកស៊ីនៅក្នុងដីឡូតិ៍ខាងលើ តែពួកគេបាន ឆ្លើយបដិសេធន៍ ថាមិនមានអ្នកណាដើរចេញពីវង់ផឹកស៊ីទេ ។ ហើយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ទើបជនរងគ្រោះទាំង០២នាក់បានមករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដ្ឋបាលដង្កោ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពខាងលើ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។

លុះដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៣និង០០នាទី សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃុន ខេន រួមនឹងវត្ថុតាង ១/ទូរស័ព្ទដៃម៉ាក Oppo ពណ៌ទឹកប៊ិចចាស់ ចំនួន០១គ្រឿង ២/វីដេអូថតរូបជនរងគ្រោះកំពុងងួតទឹកមួយចំនួន ត្រង់ចំណុចក្បែរសាលាសង្កាត់ដង្កោ ផ្លូវ២១៧ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕

មតិយោបល់