ស្ទឹងត្រែងៈ ក្មេងស្រីម្នាក់លង់ទឹកខាងក្រោយផ្ទះស្លាប់យ៉ាងអាណោចអាធ័មចោលគ្រួសារទាំងវ័យក្មេង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ កៅក្នុងស្រះទឹកក្បែរផ្ទះភូមិឬទ្ធីសែនជ័យ ឃុំស្វាយ ខេត្តស្ទឹងត្រែង។
សពជនរងគ្រោះមានឈ្មោះ ហា ភានី អាយុ៨ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ មានឪពុកឈ្មោះ ប៉ា រី អាយុ៣៣ឆ្នាំ មុខរបរជាងដែក និងមានឈ្មោះ ម៉ៃ ធីចាស អាយុ៣៣ឆ្នាំ មកជួលផ្ទះនៅកន្លែងកើតហេតុស្នាក់នៅទាំងអស់គ្នា។
មូលហេតុដោយសារជនរងគ្រោះចុះលេងទឹកក្នុងស្រះខាងក្រោយផ្ទះទើបបណ្តាលឲ្យលង់បែបនេះ។
ក្រោយកើតហេតុអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យជាក់ស្តែងរួចទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់