ភ្នំពេញៈ អាជ្ញាធរខណ្ឌដូនពេញ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ បានបើកប្រតិបត្តិការបង្ក្រាបប្លុកថ្នាំញៀននៅតាមផ្លូវរទេះភ្លើង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨នាក់ និងថ្នាំញៀន ៨២កញ្ចប់។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាមោ៉ង ៥ និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ដឹកនាំដោយ លោក គួច ចំរេីន អភិបាលខណ្ឌដូនពេញ លោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ប្រជាការពារខណ្ឌ និងកំលាំងអាវុធហត្ថខណ្ឌ។
ការចុះបង្ក្រាបអ្នកចែកចាយនិងជក់គ្រឿងញៀនត្រង់ចំនុច ភូមិ០១ ក្រុម០៨ ផ្លូវរទះភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ សមត្ថកិច្ចឃាត់ខ្លួនបានមនុស្សចំនួន ០៨នាក់ ប្រុស០៥នាក់ ស្រី០៣នាក់ និង វត្ថុតាងដែលប្រមូលបាននៅនឹងកន្លែងរួមមាន គ្រឿងញៀនកញ្ចប់តូចចំនួន ៨២កញ្ចប់ ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន០១ ទុយោសំរាប់ចូក០២កំណាត់ ថង់មួយចំនួនធំ ដែកកេះ០៥ មូ៉តូ០២គ្រឿង ដេីម្បីបញ្ចូនទៅកងរាជអាវុធហត្ថរាជធានីភ្នុំពេញ ចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់