ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្រូបង្វឹក The Voice Cambodia នៅតែ​រង​ការរិះគន់

​ភ្នំពេញ​៖ បើទោះបី The Voice Cambodia ជា​កម្ម​វិធី​ដ៏​ល្អ​មែនពិត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ប៉ុន្តែ គ្រូបង្វឹក​កម្មវិធី​នេះ នៅតែ​បន្ត​ការរិះគន់​ពី​អ្នកលេង​បណ្តាញ​សង្គម​យក្ស​ហ្វេ​សប៊ុក និង​អ្នកតាមដាន​កម្មវិធី​ដ៏​ធំ​មួយ​នេះ ។​
The Voice Cambodia
The Voice Cambodia ដែល​ធ្វើឡើង​នៅ​ផ្សារ AEON កាលពី​រាត្រី​យប់មិញ នៅតែ​បន្ត​ការរិះគន់​ដដែល ខណៈ​ដែល​ហង្ស​មាស ក៏​បាន​បើកដៃ ឲ្យ​រិះគន់ ដើម្បី​កែលំអរ ដោយ​ក្នុង​នោះ ទំព័រ You Share បាន​សរសេរ​នៅលើ​ទំព័រ​របស់​ខ្លួន ដោយ​ភ្ជាប់​មក​ជាមួយនឹង​វិដេអូ​ឃ្លិ​ប​ថា ” Coach មិន​ចុច I want you ព្រោះ​ខ្លាច យកមក ភាសារ​អង់គ្លេស ខ្សោយ​ជាង​បេក្ខជន ហើយ​បង្រៀន បេក្ខជន​មិន​កើត តាមមើលទៅ , ចេះ​តែ​ញញឹម ប៉ុណ្ណឹង​ឯង​” ។ ជាមួយនឹង​សំណេរ​នេះ ធ្វើឲ្យ​អ្នក​ដែល​គាំទ្រ​ទំព័​រនេះ បន្ថែមល្បើយ​បន្តបន្ទាប់ ដូចជា “​យក​គ្រូ​បឋម​ទៅឲ្យ​ដាក់ពិន្ទុ​សិស្ស​មហាវិទ្យាល័យ ” និង “​បាន​អី​ចុច​បើ​ពួក​ហ្នឹង​អត់​ចេះ​ស្តាប់​បទ​អង់គ្លេស​ផង​ហ្នឹង ” ។

​បើទោះបីជា​មាន​មតិ​ជាច្រើន​មិន​ពេញចិត្ត ដោយ​ធ្វើ​ការវាយប្រហារ​ទៅលើ គ្រូបង្វឹក ទាំង ៤ តែ​ក៏​មាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ជាច្រើនទៀត បាន​ម​ញ្ចេ​ញមតិ ក្នុងន័យ​គាំទ្រ​ថា “​ទោះ​ជា​ខ្ញុំ​ក៏​មិន​ចុច​ដែរ គាត់​ច្រៀង​មិន​ដល់​តង់​គេ​មែន​” ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​ថា “​សំលេង​គាត់​ពិរោះ​ណាស់​ហេតុអ្វី​មិន​ច្រៀង​ខ្មែរ “ ។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ​ទំព័រ ខាងលើ ដែល​សរសេរ​រិះគន់​ទៅលើ​កម្មវិធី The Voice Cambodia ក៏​បាន​រង​កា​រិះគន់​ពី​អ្នកលេង​ហ្វេ​សប៊ុក​ដូចគ្នាថា “​សរសេរ​ផុស ខុស​អក្ខរាវិរុទ្ធ​ទៀត ចឹង​ហើយ​នៅ​ហ៊ាន​រិះគន់​គេ​ទៀត អន់​ណាស់
​ខ្សោយ​ជាង​បេក្ខជន មិនមែន ខ្សោយ​ជា​បេក្ខជន​” ។​

នេះមិនមែនជាលើកទី ១ នោះទេដែល The Voice Cambodia បានបើកឆាកមក សំលេង​រិះគន់ ដ៏ច្រើន នៅតែមានបន្តបន្ទាប់ ជាពិសេស​រិះគន់ទៅលើ គ្រូបង្វឹកទាំង ៤ ។ ដើម្បីយល់ជ្រាបកាន់ច្បាស់ថា នរណាខុស នរណាត្រូវ សូមធៀប នូវការច្រៀង ដែលបង្ហាញសំលេង និងវីដេអូ ដូចខាង​ក្រោមនេះ ៖
បេក្ខជន ដែលច្រៀងបទ Your Man នៅក្នុងកម្មវិធី The Voice ៖

បទ Your Man ច្រៀងដោយ លោក Josh Turner & Randy Travis ៖

មតិយោបល់