ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន៖ សេរីភាពសារព័ត៌មាននៅកម្ពុជា គឺទូលំទូលាយមែនទែន

ភ្នំពេញ: យោងតាមទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមុននេះបន្តិច បានលើកឡើងថា នៅកម្ពុជា សេរីភាពសារព័ត៌មាន គឺមានភាពទូលំទូលាយមែនទែន។ សូមអានអត្ថបទទាំងស្រុងចេញផ្សាយដោយ ទំព័រហ្វេសប៊ុកសម្ដេចដូចមានខាងក្រោម៖

សេរីភាពសារព័ត៌មាននៅកម្ពុជា គឺទូលំទូលាយមែនទែន

“នៅក្នុងទិវាសេរីភាពសារព័ត៌មានកាលពីម្សិលមិញ «សិទ្ធិទទួលព័ត៌មានជាសិទ្ធិរបស់អ្នក» គឺបានបង្ហាញឲ្យឃើញច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងលើកស្ទួយសិទ្ធិសេរីភាពសារព័ត៌មានក្នុងប្រទេសយ៉ាងទូលំទូលាយ ហើយចាត់ទុកប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានទៅសាធារណជន ប្រជាពលរដ្ឋ និងក្នុងការពាំនាំនិងលាតត្រដាងព័ត៌មានពិត និងទាន់ហេតុការណ៍ពីគ្រប់រូបភាព និងគ្រប់ជ្រុងជ្រោយនៃសង្គម។

“កម្ពុជា” ត្រូវបានចាត់ទុកជាប្រទេសដែលមានស្ថានភាពសារព័ត៌មានល្អប្រសើរជាងគេបំផុត នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ នេះដោយសារការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិខ្មែរទាំងមូល រួមជាមួយរាជរដ្ឋាភិបាល ដែលមានប្រមុខដឹកនាំ សម្តេចតេជោ ហ៊ុន សែន ដែលតែងតែគាំទ្រលើកទឹកចិត្តក្នុងការស្តារ អភិវឌ្ឍសមត្ថភាព និងលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិនៅកម្ពុជាតាមរយ:ច្បាប់សារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវ:អ្នកសារព័ត៌មាន។

នៅកម្ពុជា ការបញ្ចេញមតិត្រូវបានបើកចំហរដោយស្មើភាព ដោយគ្មានការរើសអើង ការប្រកាន់បក្ខពួក ឬនិន្នាការនយោបាយអ្វីឡើយ។ មកដល់សព្វថ្ងៃនេះ យើងមានបណ្តាញសារព័ត៌មានគ្រប់រូបភាពរាប់រយរួមទាំងសារព័តមានពេញនិយម Online ជាច្រើន ជាពិសេសតាម Facebook ដែលបាន និងកំពុងធ្វើសកម្មភាពរបស់ខ្លួនដោយសេរីបំផុតនៅកម្ពុជា ក្នុងនោះ គឺរួមមានទាំងសារព័ត៌មានដែលមាននិន្នាការប្រឆាំងផងដែរ។

អ្នកសារព័ត៌មាន ត្រូវតែបញ្ជាក់ប្រភពព័ត៌មានឲ្យបានច្បាស់លាស់ពិតប្រាកដត្រឹមត្រូវ ជាពិសេស គឺត្រូវស្តាប់ឲ្យច្បាស់មុននឹងចេញផ្សាយអ្វីដែលមិនពិត។ បើផ្សព្វផ្សាយអ្វីមួយខុសពីការពិត គឺត្រូវក្លាហានហ៊ានសូមទោស និងកែតម្រូវឲ្យទាន់ពេលវេលា ប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់។ ត្រូវចូលរួមផ្សព្វផ្សាយអ្វីដែលល្អមានប្រយោជន៌ដល់ប្រទេសជាតិ ក្នុងការទាក់ទាញទេសចរ ក៏ដូចជាពាណិជ្ជករ និងវិនិយោគគិនជាដើម៕”

13178771_1007986269249870_1273286987538123751_n 13124613_1007979869250510_1823795725677423258_n 13179017_1007979759250521_2986968563499701298_n 13125005_1007979755917188_624572775296513960_n 13164230_1007979865917177_1101101240985985352_n 13173661_1007979795917184_4418859723313463980_n 13118894_1007979762583854_6353233627307077190_n

មតិយោបល់