អង់ការ៉ាៈ បើតាមសារព័ត៌មាន ស៊ីអិនអិន នៅក្នុងប្រទេស តួកគី បានផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ចន ឃឺរី នឹងចំណាយពេលធ្វើទស្សនកិច្ចនៅក្នុងប្រទេស តួកគី នៅចុងខែសីហានេះហើយ។
សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០១៦ បានឲ្យដឹងថា ទស្សនកិច្ចរបស់លោក ឃឺរីនេះ រំពឹងថា នឹងផ្តោតទៅលើការវិវឌ្ឍថ្មីនៅក្នុងប្រទេសនេះ ក្រោយរដ្ឋប្រហារយោធាដែលរៀបចំឡើងដោយអង្គការ Gulenistនិងការធ្វើបត្យាប័នបុព្វជិតសាសនាឥស្លាមលោក Fethullah Gulen ដែលតួកគីអះអាងថា ជាអ្នករៀបចំឲ្យមានរដ្ឋប្រហារកាលពីថ្ងៃទី១៥ ខែកក្កដា។
បើតាមនាយករដ្ឋមន្រ្តីតួកគីលោក Binali Yildirim បាឲ្យដឹងថា ទស្សនកិច្ចរបស់មន្រ្តីការទូតកំពូលអាមេរិកនេះ នឹងមកដល់តួកគី នៅក្រោយថ្ងៃទី២០ ខែសីហានេះ។ បញ្ហារវាងតួកគី និងអាមេរិកនេះ តួកគីក៏បានបញ្ជូនសំណើសុំធ្វើបត្យាប័នជាលើកទី២ទៅអាមេរិក ដើម្បីធ្វើបត្យាប័នលោក Gulen មកតួកគីវិញ៕
មតិយោបល់