ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋជាច្រើនខ្នង និងបណ្ដាលឲ្យមានមនុស្សរងរបួស នៅខេត្តបាត់ដំបង

បាត់ដំបង: កាលពីវេលាម៉ោង ៤ និង១០ នាទីរសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចក្រុមទី១០ ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ០១ខ្នង រាលដាលឆេះដល់ផ្ទះជិតខាងចំនួន ០៤ ខ្នងទៀត។

១. ម្ចាស់ឈ្មោះ ជៀម សុខនី អាយុ ៣០ ឆ្នាំ (ឆេះទាំងស្រុង ផ្ទះដើមហេតុ)។ មូលហេតុ៖ ម្ចាស់ផ្ទះបានផ្សារដែក ធ្លាក់កម្ទេចផ្សារចំដបសាំងក៏ឆាបឆេះតែម្ដង។
២. ម្ចាស់ឈ្មោះ សឿង ប្រុស អាយុ ៣១ ឆ្នាំ (ខូចខាតទាំងស្រុង)។
៣.ម្ចាស់ឈ្មោះ សៀប សុខថាវរី ភេទស្រី អាយុ ៥០ ឆ្នាំ (ខូចខាតប្រហែល ៦០%)។
៤. ម្ចាស់ឈ្មោះ ទៀប រ៉េត ភេទ ស្រី អាយុ ២៩ ឆ្នាំ (ខូចខាត ៣០%) ។
៥. ម្ចាស់ឈ្មោះ ប៊ុន ឆី ភេទ ប្រុស អាយុ ៥៣ ឆ្នាំ (ខូចខាត២០%)។

ហេតុការណ៍នេះ បណ្ដាលឲ្យរបួសមនុស្សម្នាក់ និងឆេះម៉ូតូចំនួន ០១ គ្រឿង។

ករណីនេះ កម្លាំងអន្តរាគមន៍របស់អធិការស្រុករតនមណ្ឌល សហការជាមួយកម្លាំងវរ: ៨២៣ ,៣១០ កម្លាំងយោធា ៥០២, កម្លាំងប៉េអឹមស្រុក និងកម្លាំងសឹករងស្រុកសំឡូត ចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០២ គ្រឿង (រថយន្តរបស់អធិការស្រុករតនមណ្ឌល ០១ គ្រឿង និងរថយន្តស្រុកសំឡូត ០១ គ្រឿង) និងប្រើប្រាស់ទឹកអស់ចំនួន ០៧ឡាន៕

មតិយោបល់