ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះផ្ទះ ខូចខាតលុយ ៣ពាន់ដុល្លារ និងមាសច្រើនជី

កំពង់ស្ពឺ: កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យមួយបានកើតឡើងនៅចំណុច ភូមិត្រពាំងខ្ទុំ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ម្ចាស់ផ្ទះប្តីឈ្មោះ សុខ សារិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ នឹង ប្រពន្ធឈ្មោះ នៅ សុខហេង អាយុ ៣១ឆ្នាំ។

ការខូចខាត៖
-ឆេះផ្ទះអស់ចំនួន ១ខ្នង ទំហំ ៧x៨ម ធ្វើអំពីឈើប្រក់ក្បឿងសសបេតុង ជញ្ជាំងក្ដារ ។
-ស្រូវចំនួន ៣០ថាំង
-ប្រាក់ដុល្លារចំនួន ៣,០០០ដុល្លារ (បីពាន់ដុល្លារអាមេរិក) និងមាសចំនួន ០៥ជី ។
-ករណីខាង លើនេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ ។

មូលហេតុ៖ បណ្ដាលមកពីទុស្សេចរន្តអគ្គិសនី ៕

មតិយោបល់